សពកងទ័ពមួកខៀវកម្ពុជា២រូបពលីនៅប្រទេសស៊ូដង់ខាងត្បូង បានដឹកមកដល់កម្ពុជាល្ងាចនេះ

2025/05/27 02:53:45 am        968

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញ ក្នុងពិធីទទួលសព កងទ័ពមួកខៀវកម្ពុជា ចំនួន២រូប នៅក្នុងជួរកងអនុសេនាធំរាជអាវុធហត្ថលេខ ៨៧២ ដែលបានទទួលពលីជីវិត ក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

​សពកងទ័ពមួកខៀវកម្ពុជា ២រូប ដែលបានទទួលពលី ក្នុងឧបទ្ទវហេតុ ផ្ទុះអាវុធ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅទីក្រុងMalakal នៃសាធារណរដ្ឋស៊ូដង់ខាងត្បូងនោះ ទី១ កញ្ញា អនុសនីយ៍ឯក ដួង ម៉ាហ្គាលី ទី២ លោក អនុសេនីយ៍ទោ ផាក មុន្នី នាយទាហាន នៅក្នុងជួរនៃកងអនុសេនាធំរាជអាវុធហត្ថលេខ ៨៧២ ។

ពិធីទទួលសព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺប្រារព្វតាមពិធីតាមបែបកងទ័ព និងតាមបែបពិធីសាសនា ដែលមានការជួបជុំ នាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូនសាច់ញ្ញាតិនៃសព មានការនិមន្តព្រះសង្ឈបង្សុកូល រំកិលមឈូសសព ពិធីហែទង់ជាតិកម្ពុជា និង ទង់អង្គការសហប្រជាជាតិ គ្របលើមឈូស និងធ្វើយុទ្ធដំណើរសពពីព្រលានយន្តហោះ VIP ទៅកាន់កន្លែងប្រារព្ធពិធីសព នៅវត្តជម្ពូវ័ននៅរាធានីភ្នំពេញ និងវត្តក្បាលកោះ ក្រុងអរីយក្សត្រ ខេត្តកណ្តាល។

តាមសារ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនទាំងរូប ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសរសេរទៀតថា នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូន កងកម្លាំងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៦នាក់ ចេញទៅ បំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃទី១២ ខែកុម្ភ:ឆ្នាំ២០២៥។

បច្ចុប្បន្នកម្ពុជា មានកងកម្លាំងរក្សាសន្តិភាពចំនួន៦២៧នាក់ ក្នុងនោះមាននារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិUNនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង អាហ្វឹ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហោ្គ។

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm