កូរ៉េខាងជើង៖ ប្រជាជនកូរ៉េខាងជើងដែលពាក់ម៉ាស់គ្រប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើតាមទម្លាប់របស់ពួកគេក្នុងការគោរពចំពោះអតីតមេដឹកនាំ Kim Jong Il ដែលបានទទួលមរណភាពកាលពី ១០ឆ្នាំមុន ដែលមានរយៈពេល ១០ឆ្នាំគត់នៅថ្ងៃសុក្រនេះ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានប្រកាសថា លោក Kim Jong-il មេដឹកនាំដ៏អស្ចារ្យរបស់ពួកគេបានស្លាប់នៅក្នុងវ័យ ៦៩ឆ្នាំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។

ហ្វូងមនុស្សបានឡើងភ្នំ Mansu កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងពេលមានអាកាសធាតុចុះត្រជាក់ នៅមុនថ្ងៃគម្រប់ខួប ១០ឆ្នាំនៃការស្លាប់របស់លោក Kim។ អ្នកស្រី Ri Yong Hui ជាពលរដ្ឋក្រុងព្យុងយ៉ាងបាននិយាយនៅក្នុងពិធីនោះថា "ពាក្យចាស់លោកថា ពេលវេលាដើរទៅមុខ ហើយអ្វីៗផ្លាស់ប្ដូរ ប៉ុន្តែទោះបីជាពេលវេលាបន្តដើរទៅមុខក៏ដោយ យើងនៅតែនឹករលឹកដល់ឧត្តមសេនីយ៍របស់យើង"។ ចាប់តាំងពីការស្នងអំណាចបន្តបន្ទាប់ពីការស្លាប់របស់ឪពុកលោក និងជាមេដឹកនាំដ៏យូរលង់របស់លោក Kim Jong Il លោក Kim Jong Un បានគ្រប់គ្រងប្រទេសឯកោដោយអំណាចផ្តាច់ការ ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ម៉ឺងម៉ាត់ និងក្លាយជាមេដឹកនាំដំបូងរបស់កូរ៉េខាងជើង ដែលរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក កំពុងកាន់តំណែងគឺអតីតប្រធានាធិបតី Donald Trump។ នៅពេលឡើងកាន់អំណាចកាលពី ១០ឆ្នាំមុនលោក Kim Jong Un ដែលកាលណោះមានអាយុទើបបាន ២៧ឆ្នាំបានបង្រួបបង្រួមអំណាចរបស់លោកយ៉ាងឆាប់រហ័ស ដោយរៀបចំផែនការនៃការចាត់តាំងការងារប្រទេសជាតិ និងការប្រហារជីវិតដ៏ឃោរឃៅ ដែលបានដកគូប្រជែងដែលមានសក្តានុពលរួមទាំងពូដ៏មានអំណាចរបស់លោកផងដែរ៕
អត្ថបទ៖ សុខមាន