អាមេរិក ច្រានចោលការលើកឡើងថា ក្រុមហាម៉ាសបានព្រមព្រៀងសំណើបទឈប់បាញ់នៅហ្កាហ្សា

2025/05/27 05:15:35 pm        228

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានច្រានចោលការអះអាងដោយក្រុមហាម៉ាសថាក្រុមនេះបានទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលតាមសេចក្តីរាយការណ៍ថាពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ១០នាក់ជាពីរក្រុម និងបទឈប់បាញ់រយៈពេល៧០ថ្ងៃ។

មន្ត្រីប៉ាឡេស្ទីនម្នាក់ ដែលស្និទ្ធនឹងក្រុមហាម៉ាស បាននិយាយថា ក្រុមនេះបានព្រមព្រៀងលើសំណើររបស់បេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលត្រូវបានទទួលដោយក្រុមហាម៉ាស តាមរយៈអ្នកសម្របសម្រួល។

ប្រភពពីក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន AFP ថាក្រុមនេះបាន «ព្រមព្រៀងចំពោះសំណើថ្មី» ធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលចំណាត់ការនេះបានទទួលពីអ្នកសម្របសម្រួល»។ ប៉ុន្តែការរាយការណ៍ដោយសារព័ត៌មាន Axios ដែលត្រូវបានបញ្ជាក់ទៅកាន់សារព័ត៌មាន AFP ដោយអ្នកនាំពាក្យរបស់ លោក Witkoff បាននិយាយថា បេសកជនអាមេរិក បានជំទាស់ថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនពុំបានយល់ព្រមតាមសំណើរបស់លោកទេ។

អ្នកសារព័ត៌មានរបស់ Axios លោក Barak Ravid បាននិយាយនៅលើបណ្តាញ X. ថា «បេសកជនសេតវិមាន លោក Steve Witkoff បានច្រានចោលការអះអាងរបស់ក្រុមហាម៉ាស ដែលថាក្រុមនេះបានព្រមព្រៀងលើសំណើរបស់លោកសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ និងបទឈប់បាញ់»។ លោកបានដកស្រង់សម្តីរបស់បេសកជនអាមេរិកដោយនិយាយថា «អ្វីដែលខ្ញុំបានឃើញពីក្រុមហាម៉ាស គឺជាការខកចិត្ត និងមិនអាចទទួលយកបានទាំងស្រុង»។ ប្រភពព័ត៌មានពីក្រុមហាម៉ាស បាននិយាយថា កិច្ចព្រមព្រៀងនេះរួមមាន «បទឈប់បាញ់រយៈពេល៧០ ថ្ងៃ ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរ១០នាក់ជាពីរក្រុម ហើយក្នុងអំឡុងពេលបទឈប់បាញ់ ការចរចានឹងចាប់ផ្តើមលើបទឈប់បាញ់អចិន្ត្រៃយ៍ដោយមានការធានារបស់សហរដ្ឋអាមេរិក»។ សហរដ្ឋអាមេរិក អេហ្ស៊ីប និងប្រទេសកាតា សុទ្ធតែបានចូលរួមក្នុងការសម្របសម្រួលកិច្ចចរចាបទឈប់បាញ់សម្រាប់សង្រ្គាម។ លោក Witkoff ក៏បានចូលរួមក្នុងការចរចាកាលពីពេលមុន ដែលបានឈាន ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm