ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាមិនមានជម្លោះក្នុងគ្រួសារជាមួយភរិយារបស់លោកគឺស្ត្រីទី១ ព្រីជីត ម៉ាក្រុង (Brigitte Macron) ទេ។នោះជារឿងលេងសើចប៉ុណ្ណោះ បន្ទាប់ពីវីដេអូមួយបានបែកធ្លាយដែលទំនងជាបង្ហាញពីស្ត្រីទី១បានរុញមុខរបស់លោកនៅពេលចុះពីយន្តហោះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដោយបានស្តីបន្ទោសយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតចំពោះការព្យាយាមកំណត់អត្ថន័យមិនពិតលើវីដេអូនោះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃចន្ទបានចំអកវីដេអូនេះ។ វិមាន Elysee បានសង្ឃឹមថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនឹងបង្ហាញពីការឈានទៅដល់របស់បារាំងចូលទៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយស្រមោលឧបទ្ទវហេតុ ដែលបានកើតឡើងនៅពេលទ្វារយន្តហោះប្រធានាធិបតីបានបើកបន្ទាប់ពីចុះចតនៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យ។
នេះជាលើកទីបីហើយក្នុងខែនេះ ដែលលោក Macron ក្លាយជាផ្ទាំងស៊ីបនៃរូបភាពវីដេអូដ៏ពេញនិយម ពេលបារាំងនិយាយថា ខ្លួនកំពុងត្រូវកំណត់គោលដៅដោយការវាយប្រហារព័ត៌មានមិនពិតដដែលៗ នៅពេលរុស្ស៊ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។

វីដេអូមួយទៀត ត្រូវបានអះអាងមិនពិតថាលោក Macron បានយកកូកាអ៊ីនក្នុងដំណើរទៅកាន់ទីក្រុង Kyiv ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ហើយរូបភាពក៏បែកធ្លាយដែលបង្ហាញថាប្រធានាធិបតីទួរគី Recep Tayyip Erdogan ចាប់ដៃមេដឹកនាំបារាំង ត្រឹមតែចង្អុលដៃមួយ។ នៅទីក្រុងហាណូយស្ត្រីទី១ Brigitte យកដៃទាំងសងខាងរបស់ខ្លួនរុញមុខស្វាមី គឺលោកMacron នេះបើយោងតាមវីដេអូដែលថតដោយទីភ្នាក់ងារសារព័ត៌មាន AP៕
