រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឈមមុខនឹងបណ្តឹងពីគ្រប់ទិសទី ដោយសារតែការដំឡើងពន្ធ

2025/05/27 06:29:23 pm        213

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់កាន់តែខ្លាំងឡើងលើគោលនយោបាយពន្ធគយដ៏ធំទូលាយរបស់ខ្លួន ដោយយ៉ាងហោចណាស់មានបណ្តឹងធំៗ ៧ករណី ដែលដាក់ពីគ្រប់ទិសទីដោយបណ្ដារដ្ឋរបស់អាមេរិកផ្ទាល់ ក្រុមអាជីវកម្ម និងបុគ្គលដែលចង់តតាំងនឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីរូបនេះ ក្នុងការដាក់វិធានការពាណិជ្ជកម្មទូលំទូលាយ ដោយប្រើច្បាប់ស្តីពីអំណាចគ្រាអាសន្ន។

ក្រុមអ្នកជំនាញជឿថា ការប្ដឹងផ្ដល់នេះមានឱកាសជោគជ័យសមរម្យបន្តិចដែរ ប៉ុន្តែក៏ព្រមានថា ដំណើរការផ្លូវច្បាប់ដ៏យឺតយ៉ាវ មានន័យថាអាចបន្តបង្កើនភាពមិនច្បាស់លាស់សម្រាប់អាជីវកម្មដែលកំពុងប្រឈមនឹងពន្ធថ្មី។

ចាប់តាំងពីខែកុម្ភៈមក រដ្ឋបាលលោក Trump ដាក់ចេញក្រឹត្យបន្តបន្ទាប់ដោយប្រកាសភាពអាសន្នជាតិ និងដាក់ពន្ធលើការនាំចូលទាំងអស់។ រដ្ឋបាលបានលើកយកច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិនៃឆ្នាំ១៩៧៧ ឬហៅកាត់ថាច្បាប់ IEEPA ដើម្បីបង្ហាញភាពត្រឹមត្រូវនៃពន្ធរបស់ខ្លួន ដែលជាលើកទីមួយដែលច្បាប់នេះត្រូវប្រើប្រាស់សម្រាប់វិធានការពាណិជ្ជកម្មដ៏ធំ។

បណ្តឹងមកពីគ្រប់មជ្ឃដ្ឋាននោះអះអាងថា លោក Trump ពុំមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការដំឡើងពន្ធក្រោមច្បាប់ IEEPA ទេ ដោយហេតុផលថា ច្បាប់ដែលផ្តល់អំណាចដល់ប្រធានាធិបតីក្នុងការដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងភាពអាសន្នអន្តរជាតិនេះ មិនអនុញ្ញាតឱ្យមានការដំឡើងពន្ធឡើយ ហើយថា ក្រឹត្យពន្ធគឺជាការបំពានលើការបែងចែកអំណាចនៅសហរដ្ឋអាមេរិក។

ក្នុងចំណោមការប្ដឹងផ្ដល់ទាំងនោះ កាលីហ្វ័រនីញ៉ា បានក្លាយជារដ្ឋដំបូងគេដែលប្តឹងរដ្ឋបាលលោក Trump ជុំវិញពន្ធ។ បណ្តឹងទាំងអស់នោះសំខាន់ជាពិសេសចំពោះឧស្សាហកម្មបច្ចេកវិទ្យា ដោយសារតែពន្ធខ្ពស់បំផុតត្រូវបានដាក់លើការនាំចូលរបស់ចិន --ដែលកំពុងស្ថិតក្នុងការបន្ទាបដល់ ៣០% ត្រឹម ៩០ថ្ងៃ-- ខណៈទីក្រុងប៉េកាំង ជាអ្នកផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិកដ៏សំខាន់នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm