ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានព្រឹកនេះសម្ដេចធិបតី បន្តមាន​ជំនួបជាមួយ​មេដឹកនាំ​អាស៊ាន ​និងចិន

2025/05/27 11:40:37 am        257

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមានជំនួបជាមួយ នាយករដ្ឋ​មន្រ្តី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន, ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, និងឧបនាយករដ្ឋមន្ត្រី​ទំនាក់​ទំនង​អន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទី​ក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥​នេះ​សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីតែងតែមានជួបដាច់ដោយឡែកជាមួយមេដឹកនាំអាស៊ាន និ​ង​អាស៊ាន​បូក ជាមួយនឹងក្រុមធុរកិច្ចបរទេសនានាជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនង កិច្ច​សហ​ប្រតិបត្តិ​ការ​ និងទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា។ មិន​ខុសគ្នា ក្នុងឱកាសអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤៦នេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី ចាប់តាំងពី​ថ្ងៃ​ដំបូង​ទៅ​ដល់​ទឹក​ដីនៃប្រទេសម៉ាឡេស៊ី ក្រៅពីចូល​រួម​កិច្ច​ប្រជុំ​កំពូល​ផ្លូវ​ការសម្ដេចធិបតី បាន​ឆ្លៀត​មាន​ជំនួប​ដាច់​ដោយឡែកជាមួយមេដឹកនាំអាស៊ាន និងអាស៊ាន​បូក​ជា​បន្ត​បន្ទាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្ដេចបានបន្តមានជំនួបជា ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណររដ្ឋប្រជាមានិតចិន, ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងព្រះអង្គម្ចាស់ (សាយយីត អាស៊ាដ ប៊ីន តារីក អាល់ស៊ាដ) Sayyid Assad bin Tarik al Said ឧប​នាយករដ្ឋ​មន្ត្រី​ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ អូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។

នៅព្រឹកនេះ សម្ដេចធិបតី ក៏បានបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​លើកទី២ផងដែរ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ​បណ្ឌិត​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំ កំពូលពាក់​ព័ន្ធ​ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ «បរិយាបន្ន និងចីរភាព» ដែលកិច្ចប្រជុំបាន​ផ្តោត​លើការ​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន និងបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិកា​រណ៍ដ៏​សំខាន់​មួយ​ក្នុង​ការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ ការប្តេជ្ញាចិត្តរួមគ្នា​របស់​តំបន់​អាស៊ាន​ដែល​ប្រកប​ដោយ​ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am