ការមានតួនាទីជាច្រកឆ្លងកាត់រវាងចិន និងមជ្ឈិមបូព៌ា ដោយបានអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដ៏ធំមួយដើម្បីដាក់បញ្ចូលប្រទេសប៉ាពួញូហ្គីណេ ជាសមាជិកថ្មី។

ទាំងនេះគឺជាយោបល់ដែលមេដឹកនាំអាស៊ីអាគ្នេយ៍(អាស៊ាន)បានធ្វើឡើង កាលពីថ្ងៃចន្ទ ខណៈបានជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំពីរដងក្នុង១ឆ្នាំរបស់ខ្លួនដើម្បីពង្រឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង។

ការគូសបញ្ជាក់លើសំណើផ្សេងៗ គឺជាការអំពាវនាវច្បាស់លាស់សម្រាប់ក្រុមសមាជិកទាំង១០ប្រទេស ឱ្យរក្សាការរួបរួម ប៉ុន្តែមានភាពបត់បែន ខណៈខ្លួនស្វែងរកដៃគូថ្មីៗ និងវិធីដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីការគំរាមកំហែងនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ថា អាស៊ានមាន «ភាពរឹងមាំ និងនៅតែខ្លាំង» ដើម្បីទប់ទល់នឹងព្យុះនៃភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចដែលកញ្ជ្រោលឡើងនៅក្នុងតំបន់។ លោក Anwar ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះបាននិយាយថា «យើងអរគុណចំពោះស្មារតីនៃការតាំងនៅជាកណ្តាល និងភាតរភាព ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដែលអាចរួមគ្នាបង្កើតរណសិរ្សរួបរួមមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានា»។
ប្រទេសអាស៊ាន ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសផ្អាករយៈពេល៩០ ថ្ងៃលើការដំឡើងពន្ធទៅវិញទៅមក ឬពន្ធបដិការ លើការនាំចូលពីប្រទេសជិត៦០ និងសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែមេសា។