លោក សួស សុ​វណ្ណា មេបញ្ជាការរង​ស្រុក​សន្ទុក បុក​យុវជន​២​នាក់​ស្លាប់ ! ​មតិ​ពលរដ្ឋ​...! ចាប់​អត់​បាន ឬ មិន​ចង់​ចាប់ ?

2021/04/27 09:59:58 am        31

កំពង់ធំ​ ៖​ សមត្ថកិច្ច​នៅ​ពុំទាន់​អាច​ចាប់ខ្លួន​លោក សួស សុវណ្ណា ​ជា​មេបញ្ជាការ​ង​កង​អាវុធហត្ថ​ស្រុក​សន្ទុក និង ជា​ប្រធាន​ស្នាក់​ការ​សន្តិសុខ​៦០១ ​បាន​នៅឡើយ​ទេ​ ​រហូត​មក​ដល់​​ថ្ងៃទី​៣០ ខែសីហានេះ ។


ប្រជា​ពលរដ្ឋ​ លើកឡើងថា សមត្ថកិច្ច​ ចាប់​អត់​បាន​ ឬ មិន​ចង់​ចាប់ ​ព្រោះ​ជា​សមត្ថកិច្ច​ដូចគ្នា ​។ ប៉ុន្តែ​សង្ឃឹមថា ​យុត្តិធម៌​ពិតជា​មាន​សម្រាប់​គ្រួសារ​នៃ​សព​។​ ក្នុងនាម​ ជា​មន្ត្រីនគរបាល​យុត្តិធម៌ ​បុក​យុវជន​២​នាក់​ស្លាប់ ហើយ​ជិះ​រត់គេចខ្លួន , ​មជ្ឈដ្ឋាន​ជាច្រើន ​សង្ឃឹម​និង​ជឿជាក់​ ថា ច្បាប់​នឹង​មិន​លើក​លែង​ឱ្យ​បុគ្គល​រូបនេះ​ឡើយ ។

​សូមបញ្ជាក់ថា ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​កាលពី​ថ្ងៃ​២៥ ​ខែសីហា លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុ​ង ​ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​កិន​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ ។

អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​ កំពង់ធំ 1J.5120 ​ បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ​គង់ ​មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង​ ស្រុក​សន្ទុក ខេត្តកំពង់​ធំ ពាក់មួក​សុវត្ថិភាព ​ស្លាប់​នៅ​កន្លែង​កើតហេតុ ​អ្នករួមដំណើរ​ឈ្មោះ​ ហេង គឹម​ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ មិន​ពាក់មួក​សុវត្ថិភាព ។​

ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ច ​Lx470 ពណ៌​ស ផ្លាកលេខ ​កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ​ជា​មេបញ្ជាការ រ​ង​កង​អាវុធហត្ថ​ស្រុក​សន្ទុក​ និង​ជា​ប្រធាន​ស្នា​ក់ការ​សន្តិសុខ​៦០១​ ជិះ​គេចខ្លួន​ពី​កន្លែង​កើតហេតុ ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm