ភ្នំពេញ៖ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ០៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ។
ក្រសួងបានឱ្យដឹងបន្ថែមថា មនុស្សចំនួន ៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះ០២នាក់ គឺមិនបានចាក់វ៉ាក់សាំងនោះឡើយ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០០១នាក់ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២០,៤០៥នាក់នៅទូទាំងប្រទេស។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៦,៧៧១នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕
