អ៊ីស្រាអែលប្តេជ្ញានាំយកចំណាប់ខ្មាំងមកវិញ ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីត្រូវបានស្នើឡើង

2025/05/27 07:17:25 pm        208

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាជាថ្មីទៀត ថានឹងនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ ទាំងអ្នកនៅមានជីវិត ទាំងអ្នកស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់។  

ការអត្ថាធិប្បាយរបស់លោក Netanyahu នៅពេលនេះ បានកើតឡើងបន្ទាប់ពីប្រភពប៉ាឡេស្ទីនបាននិយាយថា ក្រុមអ្នកសម្របសម្រួលបានស្នើបទឈប់បាញ់រយៈពេល ៧០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ១០ នាក់ រួមជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួន ទោះបីជាបេសកជនអាមេរិក លោក Steve Witkoff ក្រោយមកបាននិយាយថា ក្រុមហាម៉ាស ពុំបានយល់ព្រមលើកិច្ចព្រមព្រៀងដែលបានស្នើឡើងក៏ដោយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយពីកាតព្វកិច្ចរំដោះអ្នកជាប់ឃុំថា ប្រសិនបើពួកលោកមិនសម្រេចបាននៅថ្ងៃនេះទេ ពួកលោកនឹងសម្រេចបាននៅថ្ងៃស្អែក ហើយបើមិនធ្វើបាននៅថ្ងៃស្អែកទេ ពួកលោកមិនបោះបង់ឡើយ។

លោកបានបន្ថែមថា អ៊ីស្រាអែល មានបំណងនាំពួកគេទាំងអស់គ្នា   ទាំងអ្នកនៅរស់ និងអ្នកស្លាប់មកវិញឲ្យទាល់តែបាន ប៉ុន្តែពុំបាននិយាយអំពីកិច្ចព្រមព្រៀងដែលបានស្នើឡើងទេ។

ការលើកឡើងបែបនេះរបស់លោកបានកើតមានឡើងបន្ទាប់ពីប្រភពមួយរបស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាក្រុមនេះបានទទួលយកសំណើបទឈប់បាញ់ដែលនឹងមើលឃើញចំណាប់ខ្មាំងចំនួន ១០ នាក់ត្រូវបានដោះលែង។ 

លោក Netanyahu បាននិយាយថាអ៊ីស្រាអែល នឹងមានឆន្ទៈយល់ព្រមឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយ ជាថ្មូរនឹងការដោះលែងចំណាប់ខ្មាំង ដោយលោកបានប្ដេជ្ញាថា សង្រ្គាមអាចបញ្ចប់ទៅបានដរាបណា ឬសគល់ ក្រុមហាម៉ាស ត្រូវបានកម្ចាត់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm