ជប៉ុន៖ សារព័ត៌មានរដ្ឋ NHK របស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោចណាស់ ២៧នាក់ត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារមួយក្នុងខេត្ត Osaka របស់ប្រទេសជប៉ុនភាគខាងលិច។

សារព័ត៌មានដដែលនេះបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅលើជាន់ទី៤ នៃអគារដែលមានកម្ពស់ ៨ជាន់ក្នុងផ្សារទំនើប និងតំបន់កម្សាន្ត។ ប្រភពខាងលើបន្ថែមថា មនុស្ស ២៨នាក់ត្រូវគេជឿថាបានរងការប៉ះពាល់ ដោយក្នុងនោះមាន ២៧នាក់ត្រូវរកឃើញថាមានបញ្ហាទាក់ទននឹងស្ថានភាពបេះដូង និងសួត។ យ៉ាងណាមិញគេនៅមិនទាន់ដឹងនៅឡើយទេពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ៕
អត្ថបទ៖ សុខមាន