ការគ្រប់គ្រងគណនេយ្យមានតម្លាភាព នឹងឈានទៅដល់ការប្រមូលពន្ធជូនរដ្ឋ

2025/05/27 08:07:35 pm        296

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា ប្រសិនវិស័យគណនេយ្យ ត្រូវបានគ្រប់គ្រង និង​អនុវត្ត​តាម​ស្តង់ដារ ជារបាយការណ៍ គណនេយ្យមានតម្លាភាព និងមានភាពអាចទុកចិត្តបាន កម្ពុជា​នឹង​ឈានទៅសម្រេចបានក្នុងការប្រមូលពន្ធប្រព្រិត្តទៅដោយរលូនជូន រដ្ឋ។

ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈ​កម្មាធិការ​គ្រប់​គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងនៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ជាក់ការសិក្សា, បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណ- នេយ្យ និងហិរញ្ញវត្ថុ និង​សញ្ញា​បត្រគណនេយ្យអន្តរជាតិ ACCA នៅថ្ងៃអាទិត្យកន្លងមកថា ជុំវិញការ​បណ្តុះ​បណ្តាល​ជំនាញ​នេះ កម្ពុជាកំពុងអនុវត្តនៅលើមុខជំនាញជាច្រើន ដោយរាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ​យក​ចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើយ៉ាង​ណា​បង្កើត​ធន​ធាននៅកម្ពុជាឲ្យបានសំបូរបែប ជាក់ស្តែងមកដល់ពេលនេះ ក្នុងមួយឆ្នាំៗមាន និស្សិត​ជា​ច្រើន បានបញ្ចប់ការសិក្សាមានគ្រប់ផ្នែកគ្រប់ជំនាញវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញជំនាញនេះ ក្នុងនោះវិស័យគណនេយ្យ សវនកម្ម មាន​សារៈ​សំខា​ន់​ណាស់ សម្រាប់ការគ្រប់គ្រង របាយការណ៍របស់រោងចក្រ សហគ្រាស ទាំងវិស័យឯកជន និង​វិស័យ​សាធារណៈរបស់រដ្ឋ ប្រសិនបើការអនុវត្តផ្នែកគណនេយ្យ, ហេដ្ឋា​រច​នា​សម្ព័ន្ធ​គណនេយ្យ​មាន​ភាព​ទន់ខ្សោយ មិនមានគុណវុឌ្ឍិគ្រប់គ្រាន់ សកម្មភាព​សេដ្ឋកិច្ច​គឺ​មិន​អាច​ដំណើរ​ការ​ទៅ​ដោយរលូន និងមិនអាចទាក់ទាញអ្នកវិនិយោគបានល្អប្រសើរនោះឡើយ, តែប្រសិន​វិស័យ​គណនេយ្យ ត្រូវបានគ្រប់គ្រងមានភាពល្អ ប្រសើរ, និងផ្តល់របាយការណ៍​គណនេយ្យ​មាន​តម្លាភាព​ និងមានភាពអាចទុកចិត្តបាន នោះយើងនឹងឈានទៅសម្រេចបានក្នុង ការប្រ មូល​ពន្ធ​ប្រព្រិត្ត​ទៅ​ដោយ​រលូន និងជាទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។

លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងផងដែរថា ជុំវិញ​ការសិក្សាជំនាញ គណនេយ្យអន្តរជាតិ ACCA នេះ, នៅក្នុងឆ្នាំ២០០៣ កម្ពុជាមាន​អ្នក​រៀន​ចប់​ ACCA គឺតែម្នាក់គត់ និងរហូតមកដល់ពេលនេះ អ្នក សិក្សាដែលបានបញ្ចប់ជំនាញ ACCA មាន​ចំនួនប្រមាណ ៣២០ នាក់ ក្នុងនោះអ្នកបញ្ចប់ជំនាញ CAT មានចំនួនជិត ៨០០ នាក់ គឺ​បាន​បង្ហាញ​នូវការកើនឡើងជាបន្តបន្ទាប់ ចំណែកតាមរយៈអ្នកដែលបញ្ជាប់នូវជំនាញខាងលើនេះ និស្សិត​ទាំងអស់នឹងក្លាយជាអ្នក បន្តវេន ដែលមានតួនាទីជួយលើកតម្កើងសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូច​ជាលើកស្ទួយគណនេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកខេមអេដ លើក​ឡើង​ថា ជុំវិញវិស័យគណនេយ្យ និងសវនកម្មនេះ ចំពោះចក្ខុវិស័យរបស់ ឯកឧត្តមបណ្ឌិត ងី តាយី និង​អត្ថប្រយោជន៍ប្រទេសកម្ពុជា គឺកម្ពុជាកំពុងជំរុញ ACCA លើការអនុវត្តស្តង់ដាររអន្តរជាតិ ដែល​បញ្ហា​នេះនឹងធ្វើឱ្យកម្ពុជាទទួលបានចំណុចសំខាន់ៗចំនួន៤គឺ៖ ទី១- តាមរយៈនៃការអនុវត្ត ស្តង់​ដារគណនេយ្យ និងសវនកម្ម នឹងអាចទាក់ទាញអ្នកវិនិយោគមកប្រទេសកម្ពុជា (តាម​រយៈ​ការ​ផ្តល់ព័ត៌មានហិរញ្ញវត្ថុ និងការ ធ្វើសវនកម្មទៅលើហិរញ្ញវត្ថុ ផ្តល់នូវភាពទុកចិត្តបាន ដែលជា​មូល​ដ្ឋាន​ចំបាច់នៅប្រទេសកម្ពុជា), ទី២- ការផ្តល់ព័ត៌មានហិរញ្ញវត្ថុ ការវិភាគព័ត៌មានហិរញ្ញវត្ថុ និង​ការគ្រប់គ្រង់អាជីវកម្ម (ដើម្បីឱ្យអាជីវកម្មដំណើរការប្រកបដោយប្រសិទ្ធភាព), ទី៣, ការ​កាត់​បន្ថយ ហានីភ័យ, និងទី៤- របាយការណ៍គណនេយ្យមានតម្លាភាព និងមានភាពអាចទុកចិត្តបាន នោះ​យើងនឹងឈានទៅសម្រេចបានក្នុង ការប្រមូលពន្ធប្រព្រិត្តទៅដោយរលូន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm