ឯកឧត្តម ចាយ បូរិន៖ ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព និងការប្រតិបត្តិខាងជំនឿសាសនា

2025/05/27 01:52:47 pm        290

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​សន្ទនា​អន្តរ​សាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ក្រោម​ប្រធាន​បទ​ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នៅ​ព្រះ​សហគមន៍​កាតូ​លិក​កម្ពុជា ព្រឹកថ្ងៃទី២៧ ខែឧសភានេះ។

«កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា»នេះ មាន​ការ​និមន្ត​ចូលរួមពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធាន​ថេរសភា​នៃ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃ​គណៈ​ធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម​អភិបាល ​អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រមទាំង​ពុទ្ធ​បរិស័ទ ​និងគ្រិស្តបរិស័ទ ប្រតិភូអន្តរសាសនាអន្តរជាតិតំណាងប្រមាណ២០ប្រទេស នៅតំបន់​អាស៊ី អ៊ឺរ៉ុប អាមេរិច ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា កម្ពុជា កំពុងស្ថិតក្រោមម្លប់សន្តិភាព និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ព្រមទាំងស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់​ធ្នាប់​សាធារណៈ ត្រូវបានធានា និងលើកកម្ពស់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ សេរីភាព​ពេញ​ទី​ខាង​ជំនឿ​សាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះ​ពាល់​ដល់​ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ មាន​តែ​ក្រោម​ម្លប់​នៃ​សន្តិភាព ទើបយើងអាចមានកាលានុវត្តភាព ដើម្បីអនុវត្តសិទ្ធិសេរីភាព ជាពិសេស​សិទ្ធិ​ខាង​ជំនឿ​សាសនា​។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍​គោរព​សម្តែង​នូវ​កតញ្ញុតា​ធម៌​ដ៏​ខ្ពង់​ខ្ពស់​ចំពោះ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំប្រទេសឱ្យមានសន្តិភាពពេញលេញ តាំង​ពី​ឆ្នាំ១៩៩៨មក និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំង​គោរព​សម្ដែង​អំណរ​គុណយ៉ាងជ្រាលជ្រៅជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ដែលបានបន្តដឹកនាំក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។ ហើយប្រធានបទ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខ​ដុមនីយ​កម្ម​សាសនាដោយភាពធន់»នេះ ស័ក្តិសមសម្រាប់ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែល​ជា​ប្រទេស​ធ្លាប់​មានប្រវត្តិសាស្ត្រនៃការបែកបាក់ជាង៥០០ឆ្នាំ ហើយអាចសម្រេច​បានសន្តិភាព​ពេញ​លេញ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មានការធានា បីយ៉ាង​សំខាន់​គឺ​៖​១-ធានាអាយុជីវិតនិងរូបកាយ ២-ធានាអាជីព និងមុខរបរ ៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំង​ចលន​ទ្រព្យ និងអចលនទ្រព្យ ដែលការធានាទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីអត់ធន់ សណ្តោស​ប្រណី ការសម្រុះសម្រួល ការឱ្យអភ័យ ការផ្សះផ្សារជាតិ ផ្តោតសំខាន់លើការ​កសាង​សន្តិភាព ថែរក្សា និងពង្រឹងសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។ ក្រសួង​ធម្មការ និងសាសនា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លើ​វិស័យធម្មការ និងសាសនា បានអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃ​សីល​ធម៌​សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាល​ទី​១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និង​ការ​ការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះស្ថិតនៅបញ្ចកោណទី១ មុំទី៥ គឺ​ការ​ពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និង​បរិយា​បន្ន។ កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនានិងគ្រិស្តសាសនា ក្រោម​ប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្ទ​បរិស័ទ​រួម​គ្នា​រក្សា​សុខ​ដុម​នីយកម្ម​សាសនា​ដោយ​ភាព​ធន់​” នាពេលនេះ ជាឱកាសមួយថ្មីទៀតសម្រាប់ការផ្លាស់ប្តូរទស្សនៈ ការ​បញ្ជាក់​ឡើង​វិញ​អំពី​គុណ​តម្លៃ​រួម និងភាពផ្សេងគ្នានៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ និងការ​បង្រៀន​របស់​ព្រះ​យេស៊ូ​គ្រឹស្ដ​។

បន្ទាប់ពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា និង​ថ្នាក់​ដឹកនាំ​នៃកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ បានបង្ហាញនូវ​ចំណាប់​អារម្មណ៍​ក្នុង​ពិធី​កិច្ច​សន្ទនា​អន្តរសាសនាអន្តរជាតិ លើកទី៨នេះរួចមក ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា កិច្ចសន្ទនា​អន្តរ​សាសនា​អន្តរជាតិ​លើកទី៨ នឹងពិនិត្យលើការសន្ទនា ៤ទម្រង់សំខាន់ៗ៖ទី១ ជាកិច្ចសន្ទនានៃជីវិត ដែល​គ្រិស្ត​ប​រិស័ទ និងពុទ្ធសាសនិករស់នៅក្បែរគ្នាក្នុងការថែរក្សាគ្នាទៅវិញ ទៅមក និងសាមគ្គី​ភាព​ប្រចាំ​ថ្ងៃ​។ ទី២ ជាកិច្ចសន្ទនានៃសកម្មភាព ដែលយើងរួមគ្នាតាមរយៈអង្គការមិនមែនរដ្ឋាភិបាល សេវា​សង្គម និងស្ថាប័នអប់រំគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនក្រីក្រ ចាស់ជរា និង​ជនងាយរងគ្រោះ។ ទី៣ ជាការសន្ទនានៃការផ្លាស់ប្តូរទ្រឹស្តី និងជំនឿ ដែលយើង​ទាំង​អស់​គ្នា​អាច​ចែក​រំលែក និងរៀនពីគ្នាទៅវិញទៅមកបាន។ ទី៤ ជាការសន្ទនា​នៃ​បទ​ពិ​សោធន៍​ខាង​សាសនា ដែលមានភាពស្ងៀមស្ងាត់ ការអធិស្ឋាន និងការតាំង​សមាធិបើក​ចិត្ត​របស់​យើង​ចំពោះ​ព្រះ និងស្វែងរកសន្តិភាពក្នុងចិត្ត និងសន្តិភាពសម្រាប់មនុស្សជាតិ។ កិច្ចសន្ទនា​អន្តរ​សាសនា​អន្តរជាតិ​លើកទី៨ រវាងពុទ្ធសាសនា និងគ្រីស្ទសាសនា មិនគ្រាន់តែបាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មា​ន​ការ​យល់​ដឹងអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា លើកកម្ពស់សាមគ្គីធម៌ ក្នុង​នាម​ជា​បងប្អូនរួមជាតិ និងរួមចំណែក​ធ្វើ​ឱ្យមាន​សុខដុមរមនា​សាសនា​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែកិច្ចសន្ទនានេះ នឹងផ្ដល់វិភាគទាន​ដ៏​សំខាន់​ដល់​សុខដុម​រមនា​សាសនា​នៅក្នុង​តំបន់ និងពិភពលោកផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am