ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ​ស្តីពី​ដំណើរ​ការ​បង្កើត​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​ទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក

2025/05/27 02:12:55 pm        338

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក និងឧតុនិយម បានអញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ដំណើរការ​នៃ​ការ​បង្កើត​មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក នៅសាល​ប្រជុំ​រំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ជា​ថ្នាក់​ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា អាជ្ញាធរទន្លេសាប និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើន​រូប​ផង​ដែរ​។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុង​អនុវត្ត​យ៉ាង​សកម្ម​ក្នុងការលើកកម្ពស់ព័ត៌មាន និងការគ្រប់គ្រង​ទិន្នន័យ​ធនធាន​ទឹក​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​ការ​វិនិយោគ​ដោយចីរភាព និងភាពធន់នឹងអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈាន​ឆ្ពោះទៅការពារនិងកាត់បន្ថយការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ និងអាយុ​ជីវិតមនុស្សសត្វ ដែលអាចកើតមានឡើងពីគ្រោះមហន្តរាយធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការបង្កើតមជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​​ធន​ធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹកគឺក្នុងគោលបំណងដើម្បីបម្រើឱ្យការគ្រប់គ្រង ការ​ប្រមូល ការរក្សាទុក និងការវិភាគទិន្នន័យ ព្រមទាំងការផ្តល់ព័ត៌មាន ជលសាស្ត្រ និង​ឧតុនិយម ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​ជាក់​លាក់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ក្រសួង ក្នុងការធ្វើ​ទំនើប​កម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ឱ្យ​កាន់តែល្អប្រសើរ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការឡើង​កម្តៅ​នៃ​ភព​ផែន​ដី​។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មជ្ឈមណ្ឌល​ជាតិ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ស្វ័យភាព​លើ​ការគ្រប់គ្រង ការព្យាករ និងវិភាគទិន្នន័យជលសាស្ត្រ និងឧតុនិយម ប្រកប​ដោយ​ឧត្តមភាព ឯករាជ្យភាព សម្រាប់បម្រើឱ្យអន្តរវិស័យដូចជា អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់​ព្យុះ​ជាដើម តាមរយៈប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am