សម្រែកនៃកុមារ កំពុងឈឺចាប់ ដោយសារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នកជំងឺមាន កុមារ Maka'il Mohamed អាយុ ១ឆ្នាំ។ គ្រូពេទ្យ បានសង្កត់ដើមទ្រូងរបស់គេ ក្នុងការប៉ុនប៉ងអស់សង្ឃឹម ដើម្បីជួយដល់ការដកដង្ហើមរបស់កុមាររូបនេះ។

ឪពុករបស់ Maka’il Mohamed បាននាំរូបគេទៅមន្ទីរពេទ្យក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី យឺតពេល។ ជនរងគ្រោះដោយសារមានផលវិបាកទាក់ទងនឹងកង្វះអាហារូបត្ថម្ភ ក្មេងប្រុសនេះ មិនបានរស់រានមានជីវិតឡើយ។
ឪពុករបស់កុមារនេះ ឈ្មោះ Mohamed Ma'ow បានសួរគ្រូពេទ្យដោយភ្ញាក់ផ្អើលថា «តើអ្នកប្រាកដទេ? កូនរបស់ខ្ញុំពិតជាស្លាប់មែនទេ?»។
ការស្លាប់នៅដើមខែនេះ នៅមន្ទីរពេទ្យ Banadir បានធ្វើឲ្យប្រជាជនសូម៉ាលីជាច្រើនដែលមិនមានលទ្ធភាពចិញ្ចឹមកូនរបស់ពួកគេ ជួបការលំបាកកាន់តែខ្លាំងឡើង ហើយបុគ្គលិកសុខាភិបាលដែលកំពុងមើលឃើញថា ប្រាក់រាប់រយលានដុល្លារ នៅក្នុងជំនួយរបស់សហរដ្ឋអាមេរិក បានបាត់អស់ នៅក្រោមរដ្ឋបាលរបស់លោក ត្រាំ។
លោកវេជ្ជបណ្ឌិត Abdiqani Sheikh Omar អតីតអគ្គនាយកក្រសួងសុខាភិបាល និងបច្ចុប្បន្នជាទីប្រឹក្សា រដ្ឋាភិបាល បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ធ្លាប់បាន ផ្តល់ ៦៥%នៃជំនួយបរទេសរបស់ប្រទេសសូម៉ាលី។