អតីតអ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមបាល់ទាត់អាល្លឺម៉ង់ Bayer Leverkusen ជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំ។
នេះជាការងារដំបូងរបស់បុរសវ័យ ៥៥ ឆ្នាំរូបនេះ បន្ទាប់ពីចាកចេញពី Manchester United នៅខែតុលាឆ្នាំមុន។
រយៈពេលពីរឆ្នាំនៅ Old Trafford បុរសសញ្ជាតិហូឡង់រូបនេះបានដឹកនាំក្រុមឈ្នះជើងឯក Carabao Cup និង FA Cup តែក្រោយមកក៏ត្រូវដកតំណែងកាលពីដើមរដូវកាលនៅពេល Manchester United ធ្លាក់ដល់លេខ ១៤ នៅ Premier League។
Erik ten Hag ធ្លាប់មានអាជីពជោគជ័យនៅពេលដឹកនាំក្លិបហូឡង់ Ajax Amsterdam។
ការមកដល់របស់ Erik ten Hag ស្របពេលដែល Xabi Alonso ចាកចេញទៅកាន់ Real Madrid ផងដែរ។
Leverkusen បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ២ ពីក្រោម Bayern Munich ១៣ ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ