នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃចន្ទ បានផ្តល់ការព្រមានខ្លាំងៗដល់ប្រទេសប៉ាគីស្ថាន ដោយនិយាយថា «គ្រាប់កាំភ្លើង» របស់លោកបានត្រៀមរួចរាល់ដើម្បីមានចំណាត់ការ ប្រសិនបើពួកគេមិនជ្រើសរើសយកផ្លូវសន្តិភាព។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Gujarat ភាគខាងលិច លោក Modi បានរំលឹកឡើងវិញនូវគោលនយោបាយមិនអត់ធ្មត់របស់រដ្ឋាភិបាលលោកប្រឆាំងក្រុមសកម្មប្រយុទ្ធ។
កាលពីដើមខែនេះ ប្រទេសឥណ្ឌាបានបើកដំណើរការ «Operation Sindoor» ដែលបានវាយប្រហារលើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករចំនួន៩កន្លែង ដែលទីតាំងមួយចំនួនពាក់ព័ន្ធទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ដែលបានសម្លាប់ភ្ញៀវទេសចរហិណ្ឌូ ២៦នាក់ នៅតំបន់កាស្មៀរ ប្រទេសឥណ្ឌា កាលពីខែមុន។
ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍ មកនេះ បន្ទាប់ពីបានព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី១០ ខែឧសភា ក្រោយមានសម្ពាធ និងផ្នែកការទូតពីសហរដ្ឋអាមេរិក។

