នគរបាលបានប្រាប់ឲ្យដឹងថា នៅទីក្រុងតូក្យូ នាថ្ងៃអង្គារ (ទី២៧ ខែឧសភា) មនុស្សសរុបចំនួន ១០នាក់ បានរងរបួសស្រាល នៅពេលដែលរថយន្តតំហែទាំមួយគ្រឿង បានកើតអគ្គិភ័យ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ នៅឯការដ្ឋានសំណង់មួយកន្លែង។

នគរបាលសង្ស័យថា ការផ្ទុះនេះអាចបណ្តាលមកពីការលេចធ្លាយឧស្ម័នពីបំពង់ដែលរងការខូចខាត អំឡុងពេលមានការងារសង់គ្រឹះអគារ។
ហើយបើយោងតាមនគតបាលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលមានវ័យចន្លោះពី ២០ឆ្នាំ ទៅ ៧០ឆ្នាំ រួមមានកម្មករនៅការដ្ឋានសំណង់នោះ និងអ្នកដែលរស់នៅក្នុងផ្ទះល្វែងក្បែរនោះ។ អ្នកខ្លះត្អូញត្អែរថា ឈឺបំពង់កដោយសារការស្រូបផ្សែងចូល។
ការហៅទូរសព្ទសង្គ្រោះបន្ទាន់ដែលរាយការណ៍ពីសំឡេងផ្ទុះនោះ ត្រូវបានទទួលនៅប្រហែលម៉ោង ៩ និង ៣៥នាទីព្រឹក ម៉ោងក្នុងស្រុក។ ការផ្ទុះនេះបានបណ្តាលឲ្យកញ្ចក់បង្អួច និងទ្វារអគារនៅក្បែរនោះបែកបាក់យ៉ាងច្រើន៕


