ទូតឡាវអរគុណសម្តេចតេជោជាថ្មីដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវចូលរួមទប់ស្កាត់កូវីដ-១៩

2021/12/17 08:19:57 pm        418

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានបង្ហាញការសាទរចំពោះជោគជ័យរបស់កម្ពុជា ជាពិសេសបានអរគុណជាថ្មីដល់សម្តេចតេជោ ដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។

ឯកឧត្តម អាំផៃ គិនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ថ្លែងក្នុងជំនួបសំដែងការគួរសម និងជំរាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៧ធ្នូនេះដែរ ខណៈឯកឧត្តម បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងជំនួបនេះឯកឧត្តម គិនដាវង្ស បានគោរពជម្រាបជូនស​ម្ដេ​ច​តេ​ជោ​ថា ឯ​ក​ឧ​ត្តម​បានបំពេញ​បេសកកម្មការទូតនៅ​ព្រះរា​ជាណា​ចក្រកម្ពុជាជាង ៣ឆ្នាំហើយៗ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ​ឯកឧត្តមសូមគោរពថ្លែង​អំណ​រគុណជូន​ចំពោះ​សម្ដេច​តេ​ជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជា​ប្រជាជនកម្ពុជា ដែលបានផ្ដ​ល់​នូវកិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ល្អ​ ធ្វើឲ្យ​ឯកឧត្តម បាន​បំពេ​ញ​បេសកកម្ម​ការទូត​​ទទួលបានជោគជ័យ​។

ឯ​ក​ឧ​ត្ត​ម​ ក៏​បា​ន​​ជ​ម្រា​​ប​ជូនសម្ដេច​តេជោដែរ​ថា​ រយៈពេលជាង ៣ឆ្នាំមកនេះ ឯកឧត្តម​បានមើល​ឃើញ​កម្ពុជា​មា​ន​ការ​អភិវឌ្ឍ​ជា​លំ​ដា​ប់​។ក្នុងន័យនេះ ​ឯកឧត្តម ​សូម​គោរព​សម្ដែង​នូវការអប​អរសាទរ​ជូនចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជា​ ជាពិសេសចំពោះសម្តេច​តេជោ ​ដែល​បាន​ដឹក​នាំ​កម្ពុជា​ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេច​ដែលបានផ្ដល់ជា​ជំនួយ​ដល់​ប្រជាជន និងរដ្ឋាភិបាលឡាវជាវ៉ាក់សាំង​,ជារថយន្ត​និងជាថវិកា,រួមទាំងគ្រឿង​បរិក្ខាផងដែរ,​ហើយកន្លងមកនេះប្រជាជន និងរដ្ឋាភិបាលឡាវ​ពិតជាមានសេចក្តីរីករាយ​និងដឹង​គុណ​ជា​អនេកប្បការ។

ជាទីបញ្ចប់​ឯកឧត្តម គិនដាវង្ស ក៏បានគោរពថ្លែងអំណរគុណ ​ជូនចំពោះសម្ដេចជាថ្មីម្តងទៀត ហើយក៏​បាន​សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេច ​ដែលស​ម្ដេ​ច​បា​ន​ដឹ​ក​នាំ​កិច្ច​ប្រជុំកំពូល​អា​ស៊ី​​អឺ​រ៉ុប​នាពេលកន្លង​មក​ទទួល​បានជោគជ័យ ហើយក៏សូមជូនពរសម្ដេចសូមឲ្យសម្តេចធ្វើ​ជា​ប្រធាន​អាស៊ាននៅឆ្នាំ២០២២ ឲ្យទទួលបាន​ជោគ​ជ័យ​យ៉ាង​​ត្រចះត្រចង់​បន្ថែមទៀត។

ជាការឆ្លើយតប ​សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្តម ​គិនដាវង្ស ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​។

សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម​នៅកម្ពុជា​ដែលឯកឧត្តម​បាន​ធ្វើការយ៉ាងច្រើនជាពិសេសបានចូលរួមចំណែក ក្នុងការពង្រីកពង្រឹងចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ហើយចំពោះជំនួយ​ដែលកម្ពុជា​បាន​ផ្តល់ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវនោះ ​សម្ដេចបញ្ជាក់ថា៖ នេះជាការជួយដល់បងប្អូន ក្នុងពេលដែលបងប្អូន ​កំពុ​ង​តែ​មាន​សេចក្តី​ត្រូវ​ការ។ ជាទីបញ្ចប់សម្ដេចក៏បានជូនពរដល់​ឯកឧត្តម គិន ដាវង្ស សូមឲ្យ​ទទួល​បា​ន​ជោ​គ​ជ័​​យ​ក្នុង​បេ​ស​ក​កម្ម​របស់​ឯកឧត្តម​ជា​បន្តទៀត៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm