ឯកឧត្តម គន់ គីម ចុះពិនិត្យការបន្តកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង

2025/05/27 11:41:14 pm        279

ពោធិ៍សាត់ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា បានអញ្ជើញចុះពិនិត្យការបន្តកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២៧ ខែឧសភា នេះ ។

​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំពិនិត្យវឌ្ឍនភាពទូទៅ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង និងការសាងសង់ផ្ទះ បន្ថែមចំនួន៣០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រ ធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមបានវាយតម្លៃ និងកោតសរសើរចំពោះឯកឧត្តម ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ និងបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្តដែលបានខិតខំកសាងភូមិរ៉ានីសែនជ័យដំណាក់ទ្រយឹង រហូតទទួលបានសមិទ្ធផលជាបន្តបន្ទាប់។

ឧត្តមកិត្តិសង្គហបណ្ឌិតថ្លែងថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បង្កើតឡើងសម្រាប់ អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើម និងកសាងដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន។ ក្នុងនោះអតីតយុទ្ធជនជាច្រើនគ្រួសារបាន ទទួលដីសម្បទានសង្គមកិច្ច និងផ្ទះព្រមទាំងសមិទ្ធផលដូចជា ផ្លូវ អគ្គិសនី ទឹកស្អាត សាលារៀន និងមណ្ឌល សុខភាព។ សកម្មភាពទាំងអស់បន្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជារៀងរហូត និងបន្តអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅភូមិនេះ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម បានអញ្ជើញផ្តល់ដី និងផ្ទះចំនួន៨ខ្នងជូនប្រជាពលរដ្ឋក្រីក្រី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

 ឯកឧត្តម បានចុះពិនិត្យដំណាំដាំដុះ និងបានកោតសរសើរដល់គ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានធ្វើការដាំដុះដំណាំ មិនត្រឹមតែសម្រាប់ហូប និងសម្រាប់លក់ថែមទៀត ផង។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវបន្តធ្វើការដាំដុះដំណាំ បន្ថែមទៀត ដើម្បីបង្កើនជីវភាព «មានផ្ទះ មានដី ត្រូវតែមានដំណាំ» ៕

អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm