ការប្រើប្រាស់សេវាសុខាភិបាលក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ មានការកើនឡើង នាពេលបច្ចុប្បន្ន

2025/05/27 11:54:43 pm        385

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ឧត្តរមានជ័យ បានណែនាំដល់មន្រ្តីសុខាភិបាលនៅតាមបណ្តាលមន្ទីរពេទ្យបង្អែកខេត្ត និងតាម មណ្ឌលសុខភាពទាំងអស់ធ្វើយ៉ាងណាត្រូវបង្កើននូវសមត្ថភាពវិជ្ជាជីវៈ ការយកចិត្តទុកដាក់​ឱ្យ​បានកាន់តែល្អប្រសើរឡើងបន្ថែមទៀត លើការផ្តល់សេវាសាធារណៈ ទូទៅជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ ខណៈបច្ចុប្បន្នមានពលរដ្ឋមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់​តែមានការកើនឡើងច្រើននោះ។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ការផ្តល់ទំនុកចិត្តប្រកបដោយភាពជឿជាក់ និងក្រមសីលធម៌​ល្អ​ពីក្រុម​គ្រូពេទ្យក្នុងការពិនិត្យព្យាបាលជំងឺនិងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនពលរដ្ឋ​គឺជាកាតព្វកិច្ចមួយដ៏សំខាន់របស់អស់លោក លោកស្រីដែលជាមន្រ្តីសុខាភិបាលគ្រប់រូប​ត្រូវតែ​អនុវត្តឲ្យ​ខ្ជាប់ខ្ជួន​​ព្រោះអ្នកជំងឺផ្ញើអាយុជីវិតលើគ្រូពេទ្យប្រសិនបើមានការ​ធ្វេសប្រហែស​ដោយប្រការ​ណាមួយនោះ វាអាចប្រឈម និងបញ្ហាចំពោះមុខផងដែរ ពិសេសនោះចំពោះ​បងប្អូនដែលជាស្រ្តីមានផ្ទៃពោះ ​ចាស់ជរា និងកុមារតូចៗ ដែលមានបណ្ណសមធម៌ និងប័ណ្ណ ប ស ស ធ្វើយ៉ាងណាត្រូវតែសម្រួលការផ្តល់សេវាជូនពួកគាត់ឲ្យបានលឿន និងឆាប់រហ័សមិនត្រូវទុកឲ្យពួកគាត់រងចាំយូរនោះឡើយ ចំពោះការមកទទួលសេវានោះ។

ទន្ទឹមគ្នានោះដែរលោកវេជ្ជបណ្ឌិត អ៊ុក សុមេធា ដែលជាប្រធានមន្ទីរពេទ្យបង្អែក​ខេត្តឧត្តរមានជ័យ បានលើកឡើងថា ចំពោះមន្ទីរពេទ្យបង្អែកខេត្ត បច្ចុប្បន្ននេះគឺមានប្រជាពលរដ្ឋមកទទួល​សេវា​ពិនិត្យព្យាបាលជំងឺដោយក្នុងមួយថ្ងៃៗមិនក្រោមពី២០០នាក់នោះទេ ។ក្នុងនោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌ និងបណ្ណ ប.ស.ស មានចំនួន៨០ភារយ ។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត បានឲ្យដឹងថា សព្វថ្ងៃនេះ​មន្ទីរពេទ្យបង្អែកខេត្តកំពុងបាន​ខិតខំយក​ចិត្តទុក​គិតគូរ​ខ្ពស់ពីបញ្ហាប្រឈមនានារបស់ពលរដ្ឋដែលមកទទួល​សេវា​ពិនិត្យព្យាបាលជំងឺនៅមន្ទីររដ្ឋដោយមានការគាំទ្រ និងកោតសរសើរពីសំណាក់​ប្រជាពលរដ្ឋផងដែរ​ចំពោះការផ្តល់សេវាទូទៅគឺមានភាពលឿនរហ័ស និងមានទំនុកចិត្តខ្ពស់។

លោកវេជ្ជបណ្ឌិត បានបន្តថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បច្ចុប្បន្ន បានធ្វើឱ្យមន្ទីរពេទ្យរដ្ឋមានការវិវត្តបាន​យ៉ាងល្អប្រសើរ ខណៈយើងមានគ្រឿងសម្ភារៈឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ក្នុងការជួយសង្រ្គោះដល់អ្នកជំងឺត្រឹមត្រូវផងដែរ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺ​នៅមន្ទីរពេទ្យបង្អែត​ខេត្តឧត្តរមានជ័យ បានសម្តែងនូវ​ការ​កោតសរសើរ​ចំពោះក្រុម​គ្រូពេទ្យ​ដែល​ជានិច្ចកាល​បាន​យកចិត្តទុក​ដាក់ចំពោះពលរដ្ឋគ្រប់រូប និងប្រើពាក្យសំដីល្អៗផងដែរ។

ប្រជាពលរដ្ឋបានបន្តថា កន្លងមកភាគច្រើនពួកគាត់បានទៅព្យាបាលជំងឺនៅប្រទេសជិតខាង​ប៉ុន្តែបច្ចុប្បន្នដោយមើលឃើញ​ពី​កត្តា​វិជ្ជមានល្អៗ​ច្រើនរបស់មន្ទីរពេទ្យរដ្ឋ និងមានសម្ភារ​វេជ្ជសាស្រ្តទំនើបសម្រាប់សង្រ្គោះមិនចាញ់មន្ទីរពេទ្យក្រៅស្រុកនោះ ទើបពួកគាត់សម្រេចចិត្ត​មកពិនិត្យ​ព្យាបាល​ជំងឺនៅក្នុងស្រុកវិញ​ដោយការមាន​ទំនុក​ចិត្តខ្ពស់​និងមានការជឿជាក់អាច​កាត់បន្ថយ​ការចំណាយផ្សេងៗ​របស់ពួកគាត់​បានមួយកម្រិតធំ​ដោយឡែកចំពោះពលរដ្ឋដែលមានបណ្ណសមធម៌ និងបណ្ណ ប.ស.ស វិញនោះ​ គឺការពិនិត្យព្យាបាលជំងឺពុំបាន​អស់ថវិកាអ្វីនោះឡើយ៕ អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm