មន្ទីរកសិកម្មខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈលក់ថ្នាំកសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស

2021/12/17 08:29:24 pm        204

កំពង់ធំ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ បុគ្កលិកក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារៈ ការគ្រប់គ្រងថ្នាំ ជី កសិកម្ម និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, មន្ទីរកសិកម្មខេត្តកំពង់ធំសហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបិទវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈលក់ថ្នាំជី កសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដល់អាជីករ និងបុគ្គលិកក្រុមហ៊ុន ចំនួន១៨៥នាក់។

លោក ឈរ បៀនគង់ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា វគ្គបណ្តុះបណ្តាលខាងនេះ មានសារសំខាន់ណាស់ លើការអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ និង​បុគ្កលិក ក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារៈកសិកម្ម ឱ្យបានយល់ដឹងពីច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងការធ្វើ អាជីវកម្មលក់ ដុំលក់រាយ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស លើសម្ភារៈកសិកម្ម ធានាការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ប្រកបដោយប្រសិទ្ធភាព និង​សុវត្ថិភាពដល់អ្នកប្រើប្រាស់ លើវិស័យកសិកម្ម ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។

លោកបន្តថា វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ បានចាប់ផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នមានចំនួន៩វគ្គ មានសិក្ខាកាមចូលរួម សរុបចំនួន ៩០៤នាក់ ស្រីចំនួន ៥៧២នាក់ ។ ដោយឡែកក្នុងឆ្នាំ២០២១ នេះបានរៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ០១វគ្គ មានសិក្ខាកាមចូលរួម សរុបចំនួន ១៨៥នាក់។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកកសិកម្មលើកឡើងដែរថា វគ្គអប់រំ​បណ្តុះ​បណ្តាលខាងលើនេះ មិនមែនសម្រាប់អាជីវករ ឬក្រុមហ៊ុន ឲ្យអនុវត្តស្របច្បាប់​ប៉ុណ្ណោះ​នោះទេ! ប៉ុន្តែ គឺជាកាចូលថែរក្សាសុខភាព សុវត្ថិភាព ទាំងអ្នកប្រើប្រាស់ និងអ្នកទទួលទានគ្រឿង​បរិភោគ​ផងដែរ។ នេះជាទំនួសខុសត្រូវទាំងអស់គ្នា ទាំងការថែទាំបរិស្ថាន កាត់បន្ថែមជាតិពុល ឬសារធាតុ​គីមីក្នុងម្ហូប អាហារ! បន្លែគ្រប់ប្រភេទ ​និងស្រូវអង្ក ដែលប្រជាពលរដ្ឋកម្ពុជា​បរិភោគ​ជា​អាហារប្រចាំថ្ងៃ ​យ៉ាងហោចណាស់ចំនួនបីពេលក្នុងមួយថ្ងៃ។

លោកបន្តថា ការប្រើប្រាស់ថ្នាំ និងជី កសិកម្ម គឺកត្តាដែលមិនអាចខ្វះបាន សម្រាប់ដំណាំ​គ្រប់​ប្រភេទ, ដូច្នេះចាំបាច់បំផុត អាជីវករគ្រប់ មុននឹងលក់ទៅឲ្យអតិថិជនត្រូវយល់ដឹងពីការប្រើប្រាស់ និងណែនាំ ទៅអ្នកប្រើប្រាស់ផ្ទាស់ឲ្យយល់ដឹងពីការប្រើប្រាស់នៃប្រភេថ្នាំ ជី កសិកម្មរបស់ខ្លួន។ ទន្ទឹមនេះផងដែរ អាជីវករទាំងអស់ត្រូវ យល់ដឹង និងស្គាល់ឲ្យច្បាស់ ​ពីប្រភេទថ្នាំ ដែលបានចុះបញ្ជី​ការ​អនុញ្ញាត​ឲ្យប្រើប្រាស់ដោយក្រសួងកសិកម្ម ​ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងចូលរួមថែរក្សាសុខភាពសាធារណៈ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm