សារព័ត៌មានក្នុងស្រុករាយការណ៍ថា ព្យុះទឹកកក និងព្យុះផ្គររន្ទះ បានវាយប្រហារតំបន់មួយចំនួនរបស់រដ្ឋ Oklahoma សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ហើយការព្រមានពីព្យុះកួច ត្រូវបានចេញផងដែរដោយក្រុមអាជ្ញាធរ ។
វីដេអូទទួលបានពីទូរទស្សន៍ក្នុងស្រុកឃើញការបង្កជាសំណុំព្យុះពពកពណ៌ខ្មៅនៅជើងមេឃ ។ ផ្លេកបន្ទោរត្រូវបានមើលឃើញផងដែរ ពេលដែលអាំងតង់ស៊ីតេព្យុះកើនឡើង ធ្វើឲ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
ព្យុះទឹកកក ត្រូវបានគេមើលឃើញធ្លាក់នៅលើដំបូលរថយន្ត និងដងផ្លូវ ខណៈពេលកំពុងធ្វើចរាចរណ៍ ។
សូមបញ្ជាក់ថា ព្យុះកួច និងស្ថានភាពព្យុះធ្ងន់ធ្ងរ បានវាយប្រហារតំបន់ជាច្រើនរបស់រដ្ឋ Oklahoma ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕