ក្មេងៗភ្ញាក់ឡើងពេលយប់ស្រេកឃ្លានខ្លាំង ខណៈគ្រួសារនៅតំបន់ហ្កាហ្សាពិបាកស្វែងរកចំណីអាហារ

2025/05/28 12:38:57 am        59

ក្នុងជំរំសំពត់តង់បណ្តោះអាសន្ននៅទីក្រុងហ្កាហ្សា អ្នកស្រី Amani Maarouf វ័យ ២៧ឆ្នាំ បានត្រឹមតែចម្អិននំប៉ាស្តាបរិមាណដ៏តិចតួចបំផុតសម្រាប់កូនៗរបស់គាត់ប៉ុណ្ណោះ ។

ស្រ្តីជាម្តាយកូន ៣នាក់រូបនេះ និងប្តី Issa Maarouf អាយុ ៣១ឆ្នាំ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីទុក្ខលំបាករាល់ថ្ងៃរបស់ពួកគេ ក្នុងការស្វែងចំណីអាហារមកទទួលទាន និងរំឭកដល់ពេលដែលកូនៗរបស់ពួកគេភ្ញាក់ដឹងខ្លួននៅពេលយប់នាំយំឃ្លានរកអ្វីទទួលទាន ។

យោងតាមការអះអាងរបស់ក្រុមតាមដានភាពស្រេកឃ្លានសកល បានឲ្យដឹងថា ជំនួយមនុស្សធម៌អន្តរជាតិ ចាប់ផ្តើមហូរចូលបន្តិចបន្តួចទៅក្នុងតំបន់ហ្កាហ្សាកាលពីសប្តាហ៍មុន ក្រោយអ៊ីស្រាអែលស្របតាមសំពាធអន្តរជាតិ ហើយនិងដកចេញការបិទច្រកដែលពួកគេបានដាក់កាលពីដើមខែមីនា ដែលធ្វើឲ្យជនប៉ាឡេស្ទីនកន្លះលាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចង់ចែកចាយស្បៀងទៅកាន់តំបន់ដែលគ្រប់គ្រងដោយទាហានអ៊ីស្រាអែលប៉ុណ្ណោះ គឺជាផែនការមួយត្រូវបានទីភ្នាក់ងារជំនួយ និងអង្គការសហប្រជាជាតិ(UN)ថ្កោលទោសយ៉ាងខ្លាំង ដោយពួកគេនិយាយថា វានឹងនាំឲ្យមានការជម្លៀសខ្លួនមនុស្សបន្ថែមទៀត ហើយជំនួយគួរតែហូរចូលតាមបណ្តាញមានស្រាប់ ។

ប្រធានជំនួយ UNលោក Tom Fletcher និយាយកាលពីសប្តាហ៍មុនថា បរិមាណជំនួយដែលអ៊ីស្រាអែលស្នើសុំ ដើម្បីអនុញ្ញាតឲ្យចូលតំបន់ហ្កាហ្សា ស្មើនឹងមួយដំណក់ទឹកសមុទ្រប៉ុណ្ណោះ បើធៀបនឹងអ្វីដែលត្រូវការ ។

ក្រុមជំនួយនិយាយថា ការចែកចាយជំនួយត្រូវបានរារាំងដោយករណីចោរលួច ប៉ុន្តែពួកគេបានដាក់ការស្តីបន្ទោសលើអ៊ីស្រាអែល សម្រាប់ការបង្កើតស្ថានភាពបែបនេះ ពេលដែលមនុស្សរាប់ម៉ឺននាក់ អស់សង្ឃឹមក្នុងជីវិតដោយសារការបិទច្រក ។

អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានលួចជំនួយ គឺជាការចោទប្រកាន់មួយត្រូវបានពួកគេច្រានចោល ហើយបញ្ហាគ្រប់គ្រងរថយន្តដឹងជំនួយ បានក្លាយជាជម្លោះដ៏ក្តៅគគុកផងដែរ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm