ប្រធាននាយកដ្ឋានរបស់ក្រសួងលោក Anton Rubtsov បាននិយាយថា ក្រសួងថាមពលរបស់ប្រទេស រុស្ស៊ីរំពឹងថា នឹងមានកំណើនបន្ថែមទៀតនៃតម្រូវការប្រេងពិភពលោក ក្នុងរយៈពេលដ៏វែងនេះ ខណៈលោក បានអត្ថាធិប្បាយអពីយុទ្ធសាស្ត្រថាមពលរបស់ប្រទេសនេះ រហូតដល់ឆ្នាំ ២០៥០ ដោយបន្ថែមថាប្រទេស OPEC+ មានសក្តានុពលកំណើនទិន្នផលប្រេងដ៏ច្រើន។
លោក បាននិយាយថា៖«នៅក្រោមសេណារីយោណាមួយនៃការអភិវឌ្ឍទីផ្សារប្រេងពិភពលោក យើងនៅឆ្ងាយពីសេណារីយោនៃតម្រូវការខ្ពស់បំផុត ដែលមានន័យថា តម្រូវការនឹងកើនឡើង។ អត្រានេះ គឺមិនទាន់ប្រាកដប្រជានៅឡើយ ទោះបីជាតម្រូវការនឹងកើនឡើងក៏ដោយ»។

មន្ត្រីរូបនេះ បានបន្ថែមថា៖«ទន្ទឹមនឹងនោះ សក្ដានុពលពិតប្រាកដលើកំណើននៃទុនបំរុង លើកំណើនផលិតកម្ម ត្រូវបានគ្រប់គ្រងដោយប្រទេសជាមិត្ត មានន័យថា អ្នកសម្របសម្រួលជាមួយអង្គការ OPEC+ រួមទាំងរុស្ស៊ីផងដែរ»។
លោក Rubtsov បានបញ្ជាក់ថា ប្រទេសនេះ មានសក្តានុពលយ៉ាងសំខាន់សម្រាប់ការធានាទាំងការពង្រីកទីផ្សារក្នុងស្រុក និងការអនុវត្តសក្តានុពលនាំចេញ ដែលផ្តល់ថវិកា និងសេដ្ឋកិច្ច ជាមួយនឹងមធ្យោបាយសម្រាប់ការអភិវឌ្ឍ។
