សារព័ត៌មានអាមេរិក ហៅមីស៊ីលបាលីស្ទីកថា ជាអាវុធដែលមានប្រសិទ្ធភាពបំផុតរបស់ប្រទេសរុស្ស៊ី

2025/05/28 01:08:46 am        113

កាសែត Washington Post បានរាយការណ៍ថា មីស៊ីលបាលីស្ទីកបានក្លាយជា «អាវុធដ៏មានប្រសិទ្ធភាពបំផុតមួយ នៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី» ដោយសារតែល្បឿន និងទំហំ និងការលំបាក ក្នុងការស្ទាក់ចាប់ណាស់។ 

យោងតាមកាសែតនេះបានឲ្យដឹងថា ការការពារដែនអាកាសរបស់អ៊ុយក្រែន មិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទីករុស្ស៊ីបានមួយគ្រាប់ផង កាលពីចុងសប្តាហ៍មុន។ មន្ត្រីចារកម្មជាន់ខ្ពស់របស់អ៊ុយក្រែន បានប្រាប់កាសែត Washington Post ថា សូម្បីតែមីស៊ីល PAC-3 Patriot ថ្មីបំផុត ក៏នឹងមិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទីកកម្រិតមធ្យម Oreshnik របស់រុស្ស៊ីបានដែរ។ ប្រភពក៏បានបញ្ជាក់ផងដែរអំពីប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធការពារមីស៊ីល Iskander ។

យោងតាមមន្ត្រីចារកម្មរូបនេះ អ៊ុយក្រែននៅតែត្រូវការគ្រាប់រំសេវ Patriot និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទិក ពីព្រោះឃ្លាំងស្តុកទុកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន(Joe Biden) មានកម្រិតទាប ហើយរដ្ឋបាលរបស់លោក ត្រាំ មិនមានឆន្ទៈក្នុងការបញ្ជូនមីស៊ីលថ្មីទេ។

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា អ៊ុយក្រែនបានស្នើសុំគ្រាប់ និងគ្រាប់រំសេវ Patriot ថ្មីសម្រាប់ពួកគេពីរដ្ឋបាលរបស់លោក ត្រាំ ។ យោងតាមប្រមុខការទូត របស់សហរដ្ឋអាមេរិករូបនេះ ពេលនេះ ទីក្រុងវ៉ាស៊ីនតោនមិនមានប្រព័ន្ធទាំងនេះទេ។ ដូច្នេះ ជំនួសឲ្យការបញ្ជូនប្រព័ន្ធការពារដែនអាកាសថ្មី សហរដ្ឋអាមេរិក កំពុងលើកទឹកចិត្តសម្ព័ន្ធមិត្តណាតូឲ្យបញ្ជូនឲ្យទីក្រុងគីវនូវប្រព័ន្ធPatriots ចេញពីឃ្លាំងរបស់ពួកគេ។ លោកRubio បានកត់សម្គាល់ឃើញថា៖«គ្មាននរណាម្នាក់ក្នុងចំណោមប្រទេសទាំងនេះ ចង់បោះបង់ចោលប្រព័ន្ធ Patriot របស់ពួកគេទេ»។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm