អាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូលជាមួយចិន និងរដ្ឋឈូងសមុទ្រ ខណៈប្រឈមជាមួយការគំរាមកំហែងពន្ធរបស់អាមេរិក

2025/05/28 01:18:25 am        79

មេដឹកនាំអាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូងមិនធ្លាប់មានជាមួយប្រទេសចិន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមានសមាជិកចំនួន ៦ប្រទេស ខណៈដែលប្លុកនេះព្យាយាមការពារសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់ខ្លួន ពីផលប៉ះពាល់ដោយសារពន្ធធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះ នៅក្នុងរដ្ឋធានីម៉ាឡេស៊ី គឺកូឡាឡាំពួរ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ ដែលជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក ១០ប្រទេស។ បច្ចុប្បន្ន ម៉ាឡេស៊ីគឺជាប្រធានអាស៊ាន ដែលក៏រួមមានប្រ៊ុយណេ កម្ពុជា ឡាវ សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមផងដែរ។ កិច្ចប្រជុំនេះនឹងកើតឡើងបន្ទាប់ពីមានកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នា រវាងបណ្ដាមេដឹកនាំនៃសមាជិករបស់អាស៊ាន និង GCC ជាប្លុកដែលមានប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបើកកិច្ចប្រជុំកំពូលអាស៊ាន-GCC បាននិយាយថា ទំនាក់ទំនងកាន់តែរឹងមាំ រវាងប្លុកទាំង២ នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងភាពធន់ និងធានាបាននូវវិបុលភាពប្រកបដោយចីរភាព។

លោក Anwar បានលើកឡើងថា៖ «ខ្ញុំជឿថា ភាពជាដៃគូអាស៊ាន-GCC មិនដែលមានសារៈសំខាន់ជាពិសេសដូចថ្ងៃនេះឡើយ ខណៈដែលយើងត្រូវប្រឹងប្រែងរកផ្លូវដោះស្រាយទិដ្ឋភាពពិភពលោកដែលកាន់តែស្មុគស្មាញឡើងៗ ពោលគឺដែលត្រូវបានសម្គាល់ដោយភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ»។

នៅក្នុងការកត់សម្គាល់ជាលាយលក្ខណ៍អក្សរ មុនកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បាននិយាយថា៖ «ការផ្លាស់ប្តូរនៅក្នុងសណ្ដាប់ធ្នាប់ភូមិសាស្ត្រនយោបាយ កំពុងកើតមានឡើង ហើយថា «ប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្រោមភាពតានតឹងបន្ថែមទៀត ដោយសារវិធានការដំឡើងពន្ធជាឯកតោភាគីរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm