មានអ្នកស្លាប់យ៉ាងតិច ៤២នាក់ អំឡុងការវាយប្រហារកាលពីចុងសប្តាហ៍ នៅរដ្ឋ Benue របស់នីហ្សេរីយ៉ា

2025/05/28 02:14:18 am        89


មន្ត្រីក្នុងតំបន់ នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៤២នាក់ ត្រូវបានបាញ់សម្លាប់ដោយក្រុមជនដែលត្រូវបានសង្ស័យថា ជាអ្នកចិញ្ចឹមសត្វ អំឡុងការវាយប្រហារជាបន្តបន្ទាប់កាលពីចុងសប្តាហ៍ទូទាំងតំបន់ Gwer West នៅភាគកណ្តាលរដ្ឋ Benue របស់ប្រទេសនីហ្សេរីយ៉ា។

លោក Victor Omnin ប្រមុខរដ្ឋបាលក្នុងតំបន់ Gwer West បាននិយាយថា សពចំនួន ៣២នាក់ ត្រូវបានប្រទះឃើញ បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លើភូមិ Ahume និង Aondona ខណៈដែល ១០នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៅលើភូមិ Tyolaha និង Tse-Ubiam កាលពីថ្ងៃសៅរ៍។

លោក Omnin បានប្រាប់អ្នកសារព័ត៌មានថា៖ «វាជាទិដ្ឋភាពដ៏គួរឲ្យអាណោចអាធ័មណាស់។ ដូចដែលយើងនិយាយ យើងនៅតែរកប្រទះឃើញសពជាច្រើន»។

គួរបញ្ជាក់ថា រដ្ឋ Benue ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់កណ្ដាល (Middle Belt) របស់ប្រទេសនីហ្សេរីយ៉ា ជាតំបន់មួយដែលអ្នកកាន់សាសនាឥស្លាមដោយភាគច្រើន នៅភាគខាងជើង ប្រឈមជាមួយនឹងអ្នកសាសនាគ្រិស្តដោយភាគច្រើន នៅភាគខាងត្បូង។ តំបន់នេះប្រឈមនឹងបញ្ហាដណ្ដើមប្រើប្រាស់ដីធ្លី ពោលគឺជាការមានជម្លោះ រវាងអ្នកចិញ្ចឹមសត្វដែលស្វែងរកដីសម្រាប់ចិញ្ចឹមគោក្របី និងកសិករដែលត្រូវការដីបង្កបង្កើនផល សម្រាប់ការដាំដុះ។ ភាពតានតឹងទាំងនេះ ជាញឹកញាប់កាន់តែអាក្រក់ឡើងៗ ដោយសារជម្លោះជាតិសាសន៍ និងសាសនា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm