នាយរដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim និយាយនៅថ្ងៃអង្គារនេះថា ប្លុកអាស៊ានបានពិភាក្សា និងឯកភាពគ្នាលើបញ្ហាជាច្រើន រួមទាំងជម្លោះកំពុងបន្តនៅមីយ៉ាន់ម៉ា និងពន្ធសហរដ្ឋអាមេរិក ជាមួយប្រទេសដៃគូដូចជាចិន អំឡុងជំនួបកំពូលអាស៊ានលើកទី ២៦នៅក្នុងទីក្រុងកូឡាឡាំពួ ។
លោក Anwar និយាយថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានឈានដល់មតិរួមឲ្យមានការយោគយល់គ្នាលើវិធីដោះស្រាយពន្ធពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយលោកបន្តថា ក្រុមមេដឹកនាំ បានឯកភាពគ្នាថា ការសម្រេចចិត្តមិនគួរធ្វើឡើងប៉ះពាល់ដល់ប្រទេសដទៃនោះទេ ហើយនិងបន្តការចរចាពាណិជ្ជកម្មទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ដែលពួកគេបានឯកភាពគ្នាមិនធ្វើឲ្យប៉ះពាល់ដល់ដៃគូអាស៊ានដទៃនោះទេ ។
លោក Anwar ដែលធ្វើជាប្រធានប្លុកក្នុងតំបន់មួយនេះ និយាយផងដែរថា ភាគីពាក់ព័ន្ធនឹងកិច្ចចរចាមីយ៉ាន់ម៉ា ត្រូវតែពិគ្រោះយោបល់ បើទោះបីជាក្នុងកម្រិតទាបជាងនេះយ៉ាងណាក្តី ហើយត្រូវផ្តោតសំខាន់លើបទឈប់បាញ់រយៈពេលយូរ ។
ម៉ាឡេស៊ីគឺជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ។ ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងផងដែរថានឹងជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលមួយនេះ ។
ជំនួបនេះដែរ បានកើតមានឡើង ស្របពេលកើតមានភាពប្រែប្រួលនៃទីផ្សារសកល និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បង្កឡើងដោយសារការគំរាមកំហែងដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕