រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃអង្គារនេះថា សេចក្តីអត្ថាធិប្បាយរបស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz ពីការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែចូលទៅក្នុងទឹកដីរុស្ស៊ីដោយប្រើប្រាស់អាវុធអឺរ៉ុប លើកឡើងថា ការសម្រេចចិត្តឲ្យមានការវាយប្រហារបែបនេះ ត្រូវបានធ្វើឡើងជាយូរមកហើយ ។
លោក Merz និយាយថា លែងមានការរឹតបន្តឹងទៀតហើយលើអាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ។
លោក Lavrov និយាយថា ការធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ចង្អុលបង្ហាញពីសមត្ថភាពរបស់មនុស្សឡើងកាន់អំណាចនៅតាមបណ្តាប្រទេសឈានមុខនៅអឺរ៉ុប ហើយបានលើកឡើងថា ការសម្រេចចិត្តអនុញ្ញាតឲ្យមានការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងរុស្ស៊ី ត្រូវបានធ្វើឡើងអស់រយៈពេលជាយូរមកហើយ គ្រាន់តែរក្សាអាថ៌កំបាំងប៉ុណ្ណោះ ។
នៅពេលសួរពីសេចក្តីអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចំពោះរុស្ស៊ី លោក Lavrov និយាយថា លោកប្រធានាធិបតីបានបង្ហាញអារម្មណ៍ ពេលដែលលោកមើលឃើញកិច្ចខិតខំរបស់លោកសម្រាប់សន្តិភាពនៅអ៊ុយក្រែន ត្រូវបានបំផ្លាញដោយក្រុមអ្នកនយោបាយអឺរ៉ុប ៕