អាល្លឺម៉ង់ គំរាមបោះជំហានប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា

2025/05/28 03:44:27 pm        217

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមចាត់វិធានការមិនជាក់លាក់ជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (២៧ ឧសភា) ហើយនិយាយថា ទីក្រុងប៊ែរឡាំង នឹងមិននាំចេញសព្វាវុធដែលប្រើដើម្បីបំពានច្បាប់មនុស្សធម៌ទេ ខណៈប្រមុខការបរទេសរូបនេះ និងលោកអធិការបតី Friedrich Merz បានបង្កើនការស្តីបន្ទោសយ៉ាងចាស់ដៃបំផុតជុំវិញសង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា ប៉ាឡេស្ទីន។

អាល្លឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានបន្តគាំទ្រយុទ្ធនាការយោធារបស់អ៊ីស្រាអែល តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក ពីសំណាក់ក្រុមហាម៉ាស ទោះបីជាអ៊ីស្រាអែល កាន់តែឯកោជាអន្តរជាតិក៏ដោយ។ ជំហរប្រែប្រួលនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប កំពុងពិនិត្យមើលគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួន ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមធ្វើ "សកម្មភាពជាក់ស្តែង" ជុំវិញបញ្ហាហ្កាហ្សាផងដែរ។

ថ្លែងទៅកាន់ទូរទស្សន៍ WDR លោក Wadephul បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ សម្រាប់អ៊ីស្រាអែល មិនត្រូវឱ្យគេប្រើប្រាស់ជាឧបករណ៍ទេ ព្រោះការវាយប្រហារតាមអាកាសដ៏ធំ និងកង្វះខាតស្បៀងអាហារ និងឱសថ បានធ្វើឱ្យស្ថានការណ៍ហ្កាហ្សា "មិនអាចទ្រាំទ្របាន"។

នៅមុននោះ លោក Merz បានរិះគន់ខ្លាំងៗចំពោះការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ថាលែងសមហេតុផលជាតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសទៀតហើយ ហើយ "ក៏លែងយោគយល់បានទៀតដែរ"។ ការផ្លាស់ប្តូរជំហរ និងសំឡេងកាន់តែតឹងរបស់រដ្ឋាភិបាលអាល្លឺម៉ង់នេះ កើតឡើងបន្ទាប់ពីការអំពាវនាវក្នុងចំណោមដៃគូចម្រុះ គឺគណបក្សសង្គមនិយមប្រជាធិបតេយ្យ ឱ្យបញ្ឈប់ការនាំចេញអាវុធទៅកាន់អ៊ីស្រាអែល បើមិនដូច្នោះទេនឹងប្រថុយរុញច្រានអាល្លឺម៉ង់ ឱ្យពាក់ព័ន្ធក្នុងភាពស្មុគស្មាញនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម៕

អត្ថបទដែលទាក់ទង

ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm       
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm