បាល់ទាត់៖ អ្នកចាត់ការក្រុមបាល់ទាត់ Brentford លោក Thomas Frank បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកចង់ឱ្យគ្រប់ការប្រកួតទាំងអស់ក្នុងសប្ដាហ៍នេះរបស់ English Premier League លើកពេល ដើម្បីឱ្យក្លិបមានពេលរៀបចំក្នុងកាលៈទេសៈនៃមេរោគឆ្លងរាតត្បាតនៅពេលនេះ។

លោក Frank Thomas មុន Brentford ជួបជាមួយ Southampton ចុងសប្តាហ៍នេះបានបញ្ជាក់ថា ក្រុមរបស់លោកធ្វើតេស្តរកឃើញវិជ្ជមាន Covid-19 ៤នាក់បន្ថែមទៀតដែលធ្វើឱ្យសរុបនៅពេលនេះឡើងដល់ ១៣នាក់ទាំងកីឡាករ និងបុគ្គលិកក្លិប។ រំលឹកថា ៣ប្រកួតរួចមកហើយត្រូវបានលើកពេលដោយសារបញ្ហាឆ្លងមេរោគ Covid-19 នេះរួមមាន Brighton ជួប Spurs , Brentford ជួប Manchester United និង Burnley ជួប Watford។ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ Chelsea ក៏បានរកឃើញកីឡាករ ៣នាក់ក្នុងក្រុមធំរបស់ខ្លួនឆ្លង Covid-19 ផងដែរ។
សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់អឺរ៉ុបកំពុងព្រឈមនឹងខ្លាំងនឹងមេរោគ Covid-19 បម្លែងខ្លួន Omicron ដែលកំពុងរីករាលដាល ស្របពេលចក្រភពអង់គ្លេសទើបចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ។ Premier League ក៏បានស្នើសុំឱ្យកីឡាករអាជីពទាំងអស់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាផងដែរ៕
អត្ថបទ៖នាង សុភាវុធ