នាយករដ្ឋមន្ត្រីចិន លោក លីឈាំង(Li Qiang) កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសឈូងសមុទ្រ ឲ្យផ្លាស់ប្តូររបាំងពាណិជ្ជកម្ម និងពង្រីកការបើកចំហរ ក្នុងពេលមានការកើនឡើងនូវការការពារនិយម និងបាននិយាយថាទីក្រុងប៉េកាំង មានទំនុកចិត្តថាខ្លួនអាចរក្សាស្ថិរភាពសេដ្ឋកិច្ចបាន នៅពេលប្រឈមមុខទៅនឹងបញ្ហាប្រឈមនានា។

លោក Li បាននិយាយនៅក្នុងព្រឹត្តិការណ៍ទទួលទានអាហារពេលល្ងាច ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅក្នុងទីក្រុង គួឡាឡាំពួ(Kuala Lumpur) ប្រទេសម៉ាឡេស៊ីជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

សង្រ្គាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកែប្រែផ្លាស់ប្តូរដោយរដ្ឋបាលរបស់លោក ហើយរដ្ឋាភិបាលចិន បានជាប់ពាក់ព័ន្ធក្នុងការដំឡើងពន្ធសងសឹក មុនពេលដើរថយក្រោយបន្ទាប់ពីការចរចា។
ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានជំរុញឱ្យមានការព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពឹងផ្អែកលើការស្តារឡើងវិញដែលជំរុញដោយការនាំចេញក្នុងពេលមានតម្រូវការធ្លាក់ចុះ និងសម្ពាធការកាត់បន្ថយនៅក្នុងស្រុក។
លោក Li បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញ និងប្រសើរឡើង ចាប់តាំងពីដើមឆ្នាំនេះ ហើយការនាំចេញរបស់ចិននៅតែ «មានភាពធន់ ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ»។