នាយករដ្ឋមន្ត្រី​អង់គ្លេស​លើកឡើង​ពី​ការ​បិទ​ខ្ទប់​ប្រទេស និង​ប្រតិកម្ម​បម្រាម​ធ្វើដំណើរ​របស់​បារាំង​

2021/12/17 10:10:30 pm        400

អង់គ្លេស៖ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំងបង្ការ​នៅតំបន់ Kent កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​រដ្ឋាភិបាល​បាន​បន្ត​កិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន​ ក្នុង​ការផ្តល់​វ៉ាក់សាំង​ការពារ​វីរុស COVID-19 ដល់​មនុស្សពេញវ័យទាំងអស់​នៅ​ចុងខែ​ធ្នូ​នេះ​។

រដ្ឋាភិបាល​បាន​និយាយថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ រដ្ឋាភិ​បាលនឹង​បើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ នៅតាម​ពហុ​កីឡដ្ឋាន​នានាទូទាំងប្រទេសរួមទាំង​ពហុ​កីឡដ្ឋាន Wembley ជា​ពហុ​កីឡដ្ឋាន​បាល់ទាត់​ជាតិដែលមាន​កៅអី ៩០,០០០​កន្លែងក្នុង​ទីក្រុង​ឡុង​ដ៍​។ ទន្ទឹមនឹង​នេះដែរ លោក Johnson កំពុង​ច្រានចោល​ការចោទប្រកាន់ថា ការព្រមាន​របស់​រដ្ឋា​ភិ​បាលដែលមាន​បំណងទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron នឹង​ធ្វើឱ្យ​ចក្រភព​អង់គ្លេស​ដាក់​វិធាន​ការបិទ​ខ្ទប់ប្រទេសមួយ​ផ្សេងទៀត​។ លោក Johnson បាន​ទទូច​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ទោះបី​ជាមានការព្រួយបារម្ភ​អំពី​ការ​រាលដាល​ឆាប់រហ័សនៃ​វីរុស​ប​ម្លែ​ង​ថ្មី​ក៏ដោយ ស្ថានភាព​នៅក្នុងចក្រភព​អង់គ្លេស​គឺខុសពី​ឆ្នាំមុន ដោយសារ​ការពង្រីក​ក​ម្ម​វិធី​ចាក់​វ៉ាក់សាំង និង​ការធ្វើ​តេស្តវីរុស​។

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា ស្ថានភាពទំនងជា​កាន់តែ​ធ្ងន់ធ្ងរ ​ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron ជំរុញឱ្យមាន​រលក​ថ្មី​នៃ​ជំងឺក្នុងអំឡុងពេល​បុណ្យ​ណូអែល​។ ទន្ទឹមនឹង​នេះដែរ ប្រទេស​បារាំង​បានប្រកាសថា ប្រទេសនេះ​នឹង​រឹតបន្តឹង​ការមកដល់​ពី​ចក្រភព​អង់គ្លេស ដោយសារតែ​ករណីរាលដាល​វីរុសឆាប់រហ័ស​នៃវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។ អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយថា ប្រទេស​បារាំងនឹងដាក់​វិធានការ​រឹតត្បិត​កំណត់​លើ​ហេតុផល​សម្រាប់​ការធ្វើដំណើរ និង​តម្រូវការ​ថ្មីនៃ​ការធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល ៤៨​ម៉ោង​​នៅពេល​មកដល់​។ វិធានការ​ថ្មី​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​សៅរ៍​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm