ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ជួបសំណេះសំណាលជាមួយនិវត្តជន​ខេត្តពោធិ៍សាត់​ចំនួន​៧០០​នាក់

2025/05/28 05:48:49 pm        158

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយនិវត្តជនខេត្តពោធិ៍សាត់ចំនួន៧០០នាក់ ដើម្បីពន្យល់ពីគោល​បំណង​វិសោធនកម្ម​លក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបញ្ជូលនិវត្តជន​ទាំងអស់​ក្នុង​ការ​គ្រប់​គ្រង​សមាគម​អតីតយុទ្ធជនកម្ពុជាតែមួយ។

តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បាន​អញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនខេត្តពោធិ៍សាត់ ក្នុងគោលបំណងស្តាប់ និ​ង​ពន្យល់​ពី​ការពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឱ្យមានវិសាល​ភាព​គ្រប​ដណ្តប់​ទៅ​លើ​និវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែលចូលនិវត្តន៍។

ពិធីសំណេះសំណាលនេះត្រូវបានធ្វើឡើង នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោក លោកស្រី ជាសមាជិក សមាជិកា សមាគម​អតីត​យុទ្ធជនកម្ពុជា និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូននិវត្តជនខេត្តពោធិ៍សាត់ទាំងអស់។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាល ជាមួយ​បង​ប្អូន​នា​ថ្ងៃ​នេះ គឺផ្ដោតសំខាន់ ដើម្បីស្តាប់យោបល់របស់និវត្តជន ក្នុងពេល​ថ្នាក់​ដឹកនាំ​សមាគម​អតីត​យុទ្ធ​ជន​រៀប​ចំ​ការធ្វើវិសោធនកម្មលក្ខន្តិកៈ របស់សមាគមអតីតយុទ្ធជនកម្ពុជា ទៅជា«សមាគម​អតីត​យុទ្ធជន​ និងនិវត្តជនកម្ពុជា» តបតាមប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេចអ​​គ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែន​ការ​ដាក់ប​ញ្ចូលនិ​វត្តជននៃមន្រ្តីរាជការស៊ីវិលចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងរបស់សម្ដេចតេជោ ហ៊ុន សែន នា​ពេល​នេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោល​គឺ​ទាំង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់ នៅ​ឯកោ និងរស់នៅដោយលំបាកឡើយ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍លើកឡើងនូវចំណុចស្នូលសំខាន់ ទាក់​ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតសមាគមយុទ្ធជនកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យមានការរៀបចំ ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្ម លក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជំរុញបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជន កន្លងមកនោះទេ។

តាមរយៈពិធីសំណេះសំណាលនេះ ឃើញថាគ្រួសារនិវត្តជនខេត្តពោធិ៍សាត់បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់បានចូលនៅក្នុងក្របខ័ណ្ឌ នៃ«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm