អង្គការសហប្រជាជាតិ ពុំបានទទួលព័ត៌មានជុំវិញការដឹកជញ្ជូនជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា

2025/05/28 06:32:09 pm        79

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារទី ២៧ ឧសភាថា ខ្លួនគ្មានព័ត៌មានស្តីពីថាតើមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) ដែលជាក្រុមផ្តល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិក បានដឹកជញ្ជូនការផ្គត់ផ្គង់ណាមួយចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាមនោះទេ។

ក្រុមដែលគេពុំសូវស្គាល់ បានបង្កភាពចម្រូងចម្រាសចាប់តាំងពីបានលេចឡើងកាលពីដើមខែឧសភា ដែលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមចែកចាយស្បៀងអាហារតាមរថយន្តដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែមន្ត្រីមកពីទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA និង UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយថា ពួកគេមិនបានដឹង ថាតើជំនួយណាមួយត្រូវបានចែកចាយពិតប្រាកដនោះទេ។ អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិ និយាយថា ពួកគេនឹងមិនសហការជាមួយមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF)ទេ ក្នុងពេលមានការចោទប្រកាន់ថា មូលនិធិនេះកំពុងធ្វើការជាមួយអ៊ីស្រាអែល ដោយគ្មានការចូលរួមពីប៉ាឡេស្ទីន។

អ្នកនាំពាក្យអង្គការ OCHA លោក Jens Laerke បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «វាគឺជាការរំខានពីអ្វីដែលត្រូវការជាក់ស្តែង ខណៈកំពុងបើកឡើងវិញនូវច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្កាហ្សា ជាការធានាបានបរិយាកាសសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សា និងការសម្របសម្រួលកាន់តែលឿនជាងមុននៃការអនុញ្ញាត និងការអនុម័តចុងក្រោយការផ្គត់ផ្គង់ជំនួយបន្ទាន់ទាំងអស់ ដែលយើងមាននៅខាងក្រៅព្រំដែនដែលត្រូវការឲ្យចូលមក»។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារ UNRWA លោកស្រី Juliette Touma បានប្រាប់អ្នកសារព័ត៌មានថា ជំនួយទៅតំបន់ហ្កាហ្សានៅតែ «នៅឆ្ងាយ» ពីអ្វីដែលត្រូវការយ៉ាងហោចណាស់រថយន្តដឹកជំនួយពី ៥០០ ទៅ៦០០គ្រឿងក្នុងមួយថ្ងៃ ដែលផ្ទុកដោយស្បៀងអាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត ប្រេងឥន្ធនៈ ទឹក និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងៗទៀត។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm