សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់បេសកកម្មចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ នៅម៉ាឡេស៊ី ប្រកបដោយផ្លែផ្កា

2025/05/28 07:02:12 pm        210

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។ បេសកកម្មរយៈពេល៣ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពាក់ព័​ន្ធចំនួន ៧ ជំនួបត្រីភាគី ទ្វេភាគី និងជំនួបសម្តែងការ​គួរសម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចំនួន៧ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន៣ចូលជួបសម្តែងការគួរសម និ​ង​ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព»។ ក្នុងកិច្ច​ប្រជុំ​កំពូល​​អាស៊ាននេះ ប្រមុខដឹកនាំ​អាស៊ាន​បាន​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​អាស៊ាន​លើការបញ្ចប់ប្រកបដោយជោគជ័យ នូវចក្ខុវិស័យសហគម​ន៍​អាស៊ាន​ឆ្នាំ​២០២​៥​។

ក្រៅ​ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ សម្តេចធិបតី ក៏បាន​អញ្ជើញចូល​រួម​ជំនួប​រវាង​ប្រមុខ​ដឹក​នាំ​អាស៊ាន និង​តំណាងអន្តរសភាអាស៊ាន ជំនួបរវាងប្រមុខ​ដឹក​នាំ​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ កិច្ចប្រជុំកំពូលអាស៊ាន និង​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រ-ចិន និងពិធីចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​គូឡាឡាំពួ​ស្តីពី​អាស៊ាន​ឆ្នាំ២០៤៥ «អនាគតរួមគ្នារបស់យើង»។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចធិបតី បានអញ្ជើញ​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍​រៀប​ចំដោយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រម៉ាឡេស៊ី នៅព្រះបរមរាជវាំង Istana Negara ដើម្បីទទួលស្វាគមន៍ប្រមុខថ្នាក់ដឹកនាំអាស៊ាន។ ទន្ទឹមគ្នានេះ សម្តេចធិបតី និង លោក​ជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមពិធីជប់លៀង រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកជំទាវបណ្ឌិត។

ជំនួប​ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ក្នុងជំនួបអាហារពេលព្រឹកការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា, ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និង​ឯកឧត្តម ផាម មិញ ជីញ នាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលទាំងបី បាន​ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន វិស័យ​ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល (អគ្គិសនី) ទេសចរណ៍ សន្តិសុខ​ និង​ការ​ពារ​ជាតិ ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

ក្នុងជំនួប​ទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី៖ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរ​ចំពោះការ​រៀបចំបាន​យ៉ាង​ល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ការ​វិវ​ត្តរី​ក​ចម្រើន​ជា​បន្ត​បន្ទាប់។ ជាការឆ្លើយតប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃទំ​នាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហា​ឡាល់ ​ដោយបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជានិងម៉ាឡេស៊ី បន្តពិភាក្សា​គ្នា​ឱ្យ​បាន​ស៊ី​ជម្រៅ​បន្ថែមទៀត។

ជំនួបទ្វេភាគី កម្ពុជា-ចិន៖ សម្តេចធិបតី បានសម្តែងនូវ​ការពេញ​ចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាម​រយៈ​ដំណើរ​ទស្សន​កិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំង​ក្លា​ថែម​ទៀត​។ ជាមួយគ្នានេះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បាន​គូស​បញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និង​ការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។

ជំនួបទ្វេភាគី កម្ពុជា-ហ្វីលីពីន៖ សម្ដេចធិបតី បាន​សម្ដែង​នូវ​ការពេញ​ចិត្ត​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ស្វែង​រក​កាលា​នុវត្តភាព​ថ្មី​ៗ​ថែម​ទៀត ដើម្បីបន្តពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានសម្ដែង​ការពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនងដ៏​ល្អប្រសើរនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់​អំពី​បំណង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្មបន្ថែមទៀត។ ប្រមុខថ្នាក់​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​វិស័យ​សក្ដា​នុពល​សំខាន់ៗមួយចំនួន ជាអាទិ៍ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) សហ​គ្រាស​មី​ក្រូធុ​ន​តូច និងមធ្យម (MSMEs) ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មថែទាំសុខភាព ទេសចរណ៍ ព្រមទាំងវិស័យសន្តិសុខនិងការពារជាតិ។

ជំនួបទ្វេភាគី កម្ពុជា-បារ៉ែន៖ សម្ដេចធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពី​ការ​ធ្វើ​ពិពិធ​កម្ម​ដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា ដោយកម្ពុជា​កំពុង​ពង្រីក​ការ​តភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា អាកាស​យានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍ​សមត្ថភាព​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាព​ទទួល​នាវា​ដឹក​ទំនិញ​ពី​ទូទាំង​ពិភព​លោក​។

ជំនួបសម្តែងការគួរសម កម្ពុជា-កូវ៉ែត៖ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេសការត្រៀមខ្លួនរបស់កូវ៉ែត ដើម្បីចែករំលែកបទពិសោធជាមួយកម្ពុជា ក្នុង​វិស័យ​ថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់​ធ្ងន់​អំពី​ការ​បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជំនួបសម្តែងការគួរសម កម្ពុជា-អូម៉ង់៖ សម្ដេចធិបតី បានថ្លែង​អំពី​សុខ​ដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានា​ដល់​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ទាំង​អស់​នៅ​កម្ពុជា​។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អូម៉ង់ មានសក្ដានុពលច្រើន​ក្នុង​ការ​ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ហើយក្រសួងពាណិជ្ជ​កម្ម​កម្ពុជា​បាន​និងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ដើម្បីជំរុញ​ទំហំ​ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។

សូម​បញ្ជាក់ថា នេះជាដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី១៩ របស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី សម្តេច បានអញ្ជើញបំពេញទស្សនកិច្ចប្រកបដោយជោគជ័យដ៏ធំធេងក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី​៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ីរបស់ សម្តេចធិបតី នាពេលនេះ គឺជា​ព្រឹត្តិកាណ៍​ថ្មី​មួយទៀតដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងឆាកតំបន់និងអន្តរជាតិ។ នេះ​ក៏ជាសមិទ្ធផលការងារការទូតដ៏ធំមួយទៀត ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈ​ពេល​ជិត​២​ឆ្នាំមកនេះ ក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យ​ប្រជា​ពលរដ្ឋ​មានមោទនភាព និងមានក្តីសង្ឃឹម​យ៉ាងមុតមាំ​ចំពោះ​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់​ប្រទេស​ជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm