បាល់ទាត់៖ ក្លិបអេស្ប៉ាញបានបន្តរកឃើញករណីវិជ្ជមានថ្មី ៤នាក់បន្ថែមទៀតលើកីឡាកររបស់ខ្លួនដែលធ្វើឱ្យការប្រកួតចំពោះមុខទល់នឹង Cadiz នៅក្របខណ្ឌ La Liga កាន់តែលំបាក។ បន្ទាប់ពី Luka Modric និង Marcelo ដែលត្រូវបានរកឃើញវិជ្ជមាន Covid-19 នោះ ក្រោយមកកីឡាករបួននាក់ទៀតរួមមាន Gareth Bale, Marco Asensio, Rodrygo និងអ្នកចាំទី Lunin ក៏វិជ្ជមានដែរ។
ជាមួយគ្នានោះដែរជំនួយការលោក Carlo Ancelotti ដែលជាកូនប្រុស Davide Ancelotti នោះក៏វិជ្ជមានដែរ។ ថ្ងៃព្រហស្បតិ៍ម្សិលមិញ Real Madrid ក៏បានស្នើទៅ La Liga ដែរដើម្បីលើកការប្រកួតចំពោះមុខទល់នឹង Cadiz តែសំណើនេះត្រូវបានបដិសេធដោយ La Liga។ La Liga បញ្ជាក់ថា Real Madrid គ្មានហេតុផលលើកពេលឡើយដរាបណាពួកគេមានកីឡាករតិចជាង ១៣នាក់។ Real Madrid មានកាលវិភាគប្រកួតជាមួយនឹង Cadiz នៅថ្ងៃអាទិត្យនេះ៕
អត្ថបទ៖នាង សុភាវុធ