សម្ដេចធិបតីបញ្ជាក់ការគាំទ្រយ៉ាងខ្លាំងរបស់កម្ពុជាចំពោះសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេក្នុងអាស៊ាន

2025/05/28 07:27:33 pm        182

នៅក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និង​ចីរភាព​» ​ជាមួយមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីក្រុង​គូឡា​ឡាំ​ពួ ​ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​រំលឹក​ឡើង​វិញ​នូវ​ការ​គាំទ្រ​យ៉ាងខ្លាំង និងជាប់លាប់​របស់​កម្ពុជា​ចំពោះ​សមាជិក​ភាព​ពេញ​លេញ​របស់​ទីម័រឡេស្តេ​ក្នុង​អាស៊ាននៅឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤៦ ប្រកាសដោយក្រសួងការបរទេសកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» ជាមួយមេដឹកនាំអាស៊ាន សម្ដេចធិបតី ក៏​បាន​គូសបញ្ជាក់ថា ការចូលជាសមាជិកពេញលេញរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាន មិន​ត្រឹម​តែ​ពង្រឹង​ឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ពង្រឹង​សមត្ថ​ភាព​រួម​របស់​អាស៊ាន​ក្នុង​ការដោះស្រាយបញ្ហាប្រឈមដែលទាំងកំពុងកើតមាន និងកើតមានថ្មីៗនេះផងដែរ។

សម្ដេច​ធិបតីបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនេះថា សារៈសំខាន់ដូចគ្នា គឺការចូល​ជា​សមាជិក​ពេញ​លេញ​របស់ទីម័រ នឹងអាចឱ្យទីម័រឡេស្តេចូលរួម និងទទួលបាន​អត្ថ​ប្រយោជន៍​ពី​សមាហរណ​កម្ម​នៅ​ក្នុង​តំបន់។ នៅពេលដែល​យើង​មក​ដល់​ចំណុច​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​គូស​ផែន​ទី​បង្ហាញ​ផ្លូវ​សម្លឹង​ឆ្ពោះទៅអនាគតសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ សម្តេចធិបតីបាន​រំលេច​ថា ​ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ រួមទាំងផែនការយុទ្ធសាស្ត្រ នឹងដើរតួ​រ​ជាត្រី​វិស័យ​សម្រាប់​នាំ​ផ្លូវ​រួម​សម្រាប់​អាស៊ានឆ្ពោះទៅកាន់អនាគតប្រកបដោយភាពធន់ នវានុវត្តន៍ ថាមវន្ត និងផ្ដោតលើ​ប្រជា​ជន​ជាចម្បង។

ក្នុងឱកាសកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន ក៏បានគូស​បញ្ជាក់​ផង​ដែរ​ពី​សារៈ​សំខាន់​នៃ​សមាហ​រណ​កម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើនឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​អាស៊ាន ដោយផ្ដោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដែល​មិន​ទុក​នរណាម្នាក់ និង​កន្លែងណា​មួយ​ចោល​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ភូមិ​សាស្ត្រ​សេដ្ឋកិច្ច​ដែលកំពុងកើនឡើង។ ប្រមុខដឹកនាំ​បាន​បញ្ជាក់​ជា​ថ្មីនូ​វ​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​សេរី បើកចំហ ស្មើភាព បរិយាបន្ន និងផ្នែកលើច្បាប់។

ក្នុងនោះសម្តេចធិបតីបានសង្កត់ធ្ងន់ថា នៅចំពោះមុខនៃការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​កាន់​តែខ្លាំ​ង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការ​កើន​ឡើង​នៃ​ការគំរាមកំហែងពីបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមា​ន​ការ​ឯកភាព​គ្នា​លើគោលដៅយុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។ សម្តេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថា​អាស៊ាន​នៅ​តែ​ជា​តំបន់​ដែល​មានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភព​លោក​កាន់​តែមា​ន​ភាព​មិន​ច្បាស់លា​ស់។ ហើយដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្តេចធិបតីបាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព​ការ​ដក​ចេញ​នូវ​របាំង​នានា ការបន្សំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្តរកាលឌីជីថល និងបរិស្ថាន​បៃតង​ក្នុង​ការ​បង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់ផងដែរ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm