រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារទី២៧ ឧសភាថា ប្រទេសឥណ្ឌាទំនងជានឹងមើលឃើញមានភ្លៀងមូសុងលើសកម្រិតតមធ្យមសម្រាប់ឆ្នាំទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៥នេះ ដោយរក្សាការព្យាករណ៍របស់ខ្លួនចាប់ពីខែមេសា និងរក្សាបាននូវលទ្ធភាពនៃទិន្នផលកសិកម្មខ្ពស់ និងកំណើនសេដ្ឋកិច្ច។

ភ្លៀងធ្លាក់បានសព្វកន្លែងនឹងជួយធ្វើឱ្យតម្លៃស្បៀងធ្លាក់ចុះ រក្សាអតិផរណាក្នុងរង្វង់ល្អប្រសើររបស់ធនាគារកណ្តាល និងអនុញ្ញាតឱ្យប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ពិភពលោកមួយនេះ អាចដឹកជញ្ជូនអង្ករបានកាន់តែច្រើន។

លោក Ravichandran រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រផែនដី បាននិយាយថា ភ្លៀងមូសុងត្រូវបានគេរំពឹងថានឹងមានចំនួនសរុប១០៦% នៃកម្រិតមធ្យមរយៈពេលវែងនៅឆ្នាំនេះ។ ក្រសួងឧតុនិយមឥណ្ឌា បានកំណត់ កម្រិតទឹកភ្លៀងធ្លាក់ជាមធ្យម ឬធម្មតាថា មានចន្លោះពី ៩៦% ទៅ១០៤% សម្រាប់រដូវកាលបួនខែ ចាប់ពីខែមិថុនា ដល់ខែកញ្ញា។
ភ្លៀងមូសុងផ្តល់ទឹកភ្លៀងជិត៧០% ត្រូវការសម្រាប់ដំណាំ និងបំពេញអាងស្តុកទឹក និងអាងទឹកនៅក្នុងប្រទេសឥណ្ឌា។ ដោយសារជិតពាក់កណ្តាលនៃដីស្រែចំការរបស់ប្រទេស ពុំមានប្រព័ន្ធធារាសាស្រ្ត វាអាស្រ័យលើទឹកភ្លៀងពីខែមិថុនា ដល់ខែកញ្ញា ដើម្បីដាំដុះដំណាំភាគច្រើន។