គណៈប្រតិភូក្រុមមិត្តភាពសភាថៃ-កម្ពុជាអញ្ជើញទស្សនា និងសិក្សាឈ្វេងយល់វិមាន ឈ្នះ ឈ្នះ

2025/05/28 08:29:47 pm        164

គណៈប្រតិភូសមាជិកសភា នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក ណាត់ថាឆា ប៊ុនឆៃអ៊ីន​សារ៉ាត់ សមាជិកសភាតំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញ បំពេញទស្សនកិច្ច និងសិក្សាឈ្វេងយល់ នៅ​សារ​មន្ទីរ​តេជោ​សន្តិភាព នៅវិមានឈ្នះ ឈ្នះ។

ខណៈបំពេញទស្សនកិច្ចនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គ​នាយក​ដ្ឋាន​នយោបាយ​ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាអគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប្រវត្តិ​សាស្ត្រ​យោធា បានទទួលស្វាគមន៍ និងបានបង្ហាញអំពីខ្លឹមសារ ក៏ដូចជាសារៈ​សំខាន់​នៃ​នយោបាយ​ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា នាំមកនូវសន្តិភាព និងការឯកភាព​ជាតិ​ពេ​ញ​លេញ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ជាង​៥០០​ឆ្នាំ​ចុង​ក្រោយ​។

តាមរយៈដំណើរ​ទស្សនាសារមន្ទីតេជោសន្តិភាព និងរចនាបទសំណង់ស្ថាបត្យកម្មនៃវិមានឈ្នះ ឈ្នះ​បានឈ្វេង​យល់​ពីអត្ថន័យ​ និង​សារ​សំខាន់​នៃ​ស្ថាបត្យ​កម្ម​ជា​ប្រវត្តិសាស្ត្រមួយ​ដែល​បង្ហាញ​អំពី​សក្ខីភាព​នៃ​ការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការបញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ។

ក្នុង​អំឡុងពេលទស្សនកិច្ចគណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រថៃ បានទស្សនា សិលា​ចារឹក ចម្លាក់ គំនូរ ពិព័រណ៍ បណ្ណាល័យ អគារពិជ័យសេនា និងសារមន្ទីរតេជោសន្តិភាព ដោយ​បាន​ឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងចំណុចចាប់ផ្ដើមនៃភាពជាអ្នកដឹកនាំ របស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដំណើរ​ស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់​សម្ដេច ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំ​មក​នូវ​សន្តិភាព និងការឯកភាពជាតិពេញលេញ។

សូមបញ្ជាក់​ថាដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ត្រូវបានផ្តួចផ្តើម​ឡើង​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤។ ក្រោមការដឹកនាំសាងសង់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយការកសាងវិមានឈ្នះ ឈ្នះបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​អត្ត​សញ្ញាណជាតិ វប្បធម៌ និងអរិយធម៌ខ្មែរ និងជាសម្បត្តិសាធារណៈ ដែលអនុញ្ញាតជូន​សាធារណៈ​ជន​ជាតិ និងអន្តរជាតិបានចូលទស្សនា រៀនសូត្រ និងឈ្វេងយល់អំពី​សច្ចភាព​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា ខណៈគិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ មានសាធារណៈជាតិ និងអន្តរជាតិ​បាន​ចូល​ទស្សនាវិមានឈ្នះ ឈ្នះ ជាង១៧ម៉ឺននាក់។ បច្ចុប្បន្ន វិមានឈ្នះ ឈ្នះកំពុង​បន្ត​ក្រោម​ការ​ដឹក​នាំ​ពីសំ​ណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ ​និងជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវសាងសង់វិមាមឈ្នះ ឈ្នះ។

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ លោក ណាត់ថាឆា ប៊ុនឆៃអ៊ីនសារ៉ាត់ បាន​ថ្លែង​អំណរ​​គុណ​ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកឡើង​ថា​អ្នក​ដឹក​នាំ​ការ​ងារ​សាង​សង់​ស្ថាបត្យកម្មប្រវត្តិសាស្ត្រនេះជាអ្នកឆ្លងកាត់ដោយផ្ទាល់ក្នុងប្រវត្តិសាស្ត្រនៃនយោបាយឈ្នះ ឈ្នះ ដូច្នេះការដាក់បង្ហាញអំពីខ្លឹមសារ និងអត្ថន័យនៅវិមានឈ្នះ ឈ្នះ មានភាព​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​សច្ចភាព។

លោកបន្តថា លោកពិតជាមានការគាំទ្រ និងឯកភាពខ្ពស់ចំពោះចក្ខុ​វិស័យ​ដឹក​នាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែលរៀបចំឲ្យវិមានឈ្នះ ឈ្នះក្លាយជាមជ្ឈ​មណ្ឌល​សិក្សា​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា ហើយមិនត្រឹមតែសម្រាប់យុវជន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺបូករួ​ម​ទាំង​អន្តរ​ជាតិ​ផង​ដែរ​៕​​ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm