ក្រសួងការងារបន្តបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំង​ពលកម្ម​លើ​កុមារ​នៅ​ទូទាំងប្រទេស

2025/05/28 09:30:51 pm        95

ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការ​អនុវត្ត​ច្បាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រឆាំង​ពលកម្មកុមារ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ​ជាមួយ​មន្ទីរ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ដើម្បីចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និង​ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថាន ជាពិសេស​នៅ​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះថា យុទ្ធនាការនេះ​ក្រសួង​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ហើយនៅឆ្នាំ២០២៥នេះ ក៏នៅតែបន្តសកម្មភាពទាំង​នេះ​ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​ ក្នុងគោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ដឹង​អំពី​ការ​ទប់​ស្កាត់​លើការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ដែលខុសពីទៅនឹងច្បាប់ជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមអ្នកនាំពាក្យ បានឱ្យដឹងទៀតថា យុទ្ធនាការនេះ ក្រសួងបានធ្វើ​នៅ​តាម​គោល​ដៅ​ជា​ច្រើន ​មានដូចជានៅឡឥដ្ឋ តំបន់សេដ្ឋកិច្ចពិសេស តំបន់កសិឧស្សាហកម្ម រួមទាំង​តំបន់​ផ្សេងៗ​ទៀត​ដែល​អាច​មើលឃើញថា មានការប្រឈមទាក់ទងជាមួយ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ផង​ដែរ​។ ឯកឧត្តម បានបន្ថែមថា ក្រៅពីការអប់រំផ្សព្វផ្សាយ ក្រសួងតែងតែផ្តល់ជំនាញ ផ្តល់ការ​សិក្សា និងឧបត្ថម្ភទៅដល់ក្រុមគ្រួសារដែលមើលឃើញថា ជាគ្រួសារដែលមានជីវភាពខ្វះខាត គ្រួសារ​ដែល​មានកុមារច្រើន ដើម្បីឱ្យកុមារទាំងអស់នោះអាចទៅរៀនបាន ហើយឪពុកម្តាយ យើង​ក៏​បាន​ផ្តល់​ជំនាញជូនពួកគាត់ដើម្បីអាចឱ្យឪពុកម្តាយមានជំនាញជាក់លាក់ច្បាស់លាស់ ហើយ​អាច​ឱ្យ​ប្រកបរបរបាន និងកុំឱ្យជំរុញកូនទៅធ្វើការងារ ហើយយកកូនទៅរៀនវិញ។

ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ទៀតថា យុទ្ធនាការនេះ មន្ត្រីជំនាញរបស់ក្រសួងការងារ ក៏​បាន​បន្ត​ជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និង​កសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ទាសភាព ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ពលកម្មកុមារ និងការងារ ប្រកបដោយគ្រោះថ្នាក់។ ឯកឧត្តម​​ក៏បាន​អំពាវ​នាវ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​រួមគ្នា​ប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងរាយការណ៍រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការ ប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm