រដ្ឋាករទឹកភ្នំពេញកំពុងពង្រឹងសមត្ថភាពរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដើម្បីសម្រេចការផ្គត់ផ្គត់ទឹក ១០០% ត្រឹមឆ្នាំ២០២៧

2025/05/28 09:52:31 pm        133

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមទម្លាក់បាតអណ្ដូងរបស់ស្ថានីយបូមទឹកឆៅចូលទៅក្នុងទន្លេមេគង្គ នៃគម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ជាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម ដែលតាមរយៈគម្រោងនេះ នឹងធ្វើឲ្យរដ្ឋាករ ទឹក ឈានទៅសម្រេចតាមផែនការ លើការផ្គត់ផ្គង់ទឹក ១០០% នៅត្រឹមឆ្នាំ២០២៧។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅម្សិលមិញនេះ បានអញ្ជើញទស្សនកិច្ចការងារទម្លាក់បាតអណ្ដូង របស់ស្ថានីយបូមទឹកឆៅចូលទៅក្នុងទន្លេ មេគង្គ ដែលស្ថិតនៅក្នុងគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដោយគម្រោងបានចាប់ផ្ដើមអនុវត្តការងារ សាងសង់ចាប់ពីខែមិថុនា ឆ្នាំ២០២៤ មានសមត្ថភាពផលិតទឹកស្អាតសរុប ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្នវឌ្ឍនការងារ សាងសង់របស់គម្រោងនេះ អនុវត្តបានប្រមាណ ២៥ ភាគរយ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខ។

ឯកឧត្តមប្រតិភូ លើកឡើងថា រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធិភាព លើការ ផ្គត់ផ្គត់ទឹកស្អាតទៅរាជធានីភ្នំពេញ និងជាពិសេសនៅតំបន់ជ្រាយក្រុង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតនាពេលអនាគត ផងដែរ។ គម្រោងបាក់ខែងជំហានទី៣ បន្ទាប់ពីស្ថាបនារួចរាល់ តាមការសិក្សាសមិទ្ធលទ្ធភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ ផ្តើមពង្រីកការផ្គត់ផ្គង់ទឹក រុញទឹកទៅតាមបណ្តោយផ្លូវជាតិលេខ ៦A រហូតដល់ព្រែកអញ្ចាញ និងក៏រុញទៅប៉ែកខាងជើង និងខាងលិច រាជធានីភ្នំពេញដូចជា តំបន់ពន្លាសាំង (ភ្នំបាសិត) និងរុញពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺជាដើម។

សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣នេះ ជាគម្រោងសហហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល កម្ពុជា, រដ្ឋាភិបាលបារាំង, និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់សរុប ២៤៧ លានដុល្លារអាមេរិក ក្នុងនោះកម្ចីសម្បទាន ពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានទឹកប្រាក់ចំនួន ២០៥ លានដុល្លារអាមេរិក និងថវិកា បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានចំនួន ៤២ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ សហគមន៍អឺរ៉ុបក៏បានចូលរួមគាំទ្រ ដល់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣នេះដែរ ដោយបានផ្តល់ហិរញ្ញប្បទានឥតសំណង ១២ លានអឺរ៉ូ ត្រូវប្រមាណ ១៣ លានដុល្លារ សម្រាប់អនុវត្តគម្រោងបង្កើនសមត្ថភាពធនធានមនុស្ស៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm