អាមេរិក ថាសំណើឈប់បាញ់ហ្កាហ្សា កំពុងនៅលើតុចរចា ខណៈអ៊ីស្រាអែល ត្រៀមវាយប្រហារទ្រង់ទ្រាយធំ

2025/05/28 02:56:32 pm        49

ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានប្រាប់សារព័ត៌មាន CNN ថា កិច្ចព្រមព្រៀងបទឈប់បាញ់-ចំណាប់ថ្នូរសម្រាប់តំបន់ហ្កាហ្សា បច្ចុប្បន្នកំពុងស្ថិតនៅលើតុចរចា ជាមួយនឹងផ្លូវឆ្ពោះទៅបញ្ចប់សង្រ្គាម ហើយបានជំរុញឱ្យក្រុមហាម៉ាសទទួលយកសំណើនេះ ខណៈអ៊ីស្រាអែល បានត្រៀមផែនការវាយលុកទ្រង់ទ្រាយធំ “មិនធ្លាប់មាន” លើដែនដីហ្កាហ្សា។

លោក Witkoff បង្ហើបថា កិច្ចព្រមព្រៀងនោះនឹងមើលឃើញការដោះលែងពាក់កណ្តាលនៃចំណាប់ថ្នូរនៅរស់ និងពាក់កណ្តាលនៃអ្នកដែលបានស្លាប់ ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្ន មុនការចរចាចាប់ផ្តើមសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាតើបទឈប់បាញ់បណ្ដោះអាសន្ននេះនឹងមានរយៈពេលប៉ុន្មានទេ ដែលជាបញ្ហាសំខាន់ក្នុងការចរចា។

ទន្ទឹមនឹងនេះ មន្ត្រីប៉ាឡេស្ទីនដែលជិតស្និទ្ធនឹងការចរចាក៏បានប្រាប់ CNN ថា ក្រុមហាម៉ាសបានយល់ព្រមតាមសំណើរបស់លោក Witkoff រួចហើយ ដោយមិនផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែភាគីអាមេរិក និងអ៊ីស្រាអែល បានបដិសេធ។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស បានយល់ព្រមលើសំណើមួយដែលនឹងមើលឃើញការដោះលែងចំណាប់ថ្នូរ ១០នាក់ ជាពីរក្រុម ដោះដូរបទឈប់បាញ់ ៧០ថ្ងៃ ប៉ុន្តែលោក Witkoff បានប្រាប់ CNN ថានោះមិនមែនជាសំណើរបស់លោកទេ។

សំណើលើតុចរចាដែលមន្រ្តីអាមេរិកបានលើកឡើងនេះ កើតឡើងនៅចំណុចដ៏សំខាន់មួយក្នុងសង្គ្រាម ខណៈយោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសលើភាគច្រើននៃតំបន់ខាងត្បូងហ្កាហ្សា ហើយអ្នកនាំពាក្យរបស់ខ្លួនព្រមានថា នឹងមាន "ការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក" លើទឹកដីនេះ៕

អត្ថបទដែលទាក់ទង

វិមានក្រឹមឡាំងរំពឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងពិភាក្សា អំពីលក្ខខណ្ឌបទឈប់បាញ់ នៅអ៊ីស្តង់ប៊ុល
2025/05/30 08:15:40 pm        1
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាគាំទ្ររបបរាជានិយម នៅនេប៉ាល់
2025/05/30 08:14:53 pm        1
អ៊ីរ៉ង់ហៅរបាយការណ៍ចារកម្មអូទ្រីស ស្ដីកម្មវិធីនុយក្លេអ៊ែរថា ជា «ព័ត៌មានក្លែងក្លាយ»
2025/05/30 07:50:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ បញ្ជាក់៣ចំណុចដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី ខណៈការកើតឡើង៣ថ្ងៃនេះជាល្បិចកលចង់យកដីពីកម្ពុជា

2025/05/30 11:37:01 pm
​ពលរដ្ឋខ្មែរនៅជប៉ុនគាំទ្រពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រោះនេះជាការខិតខំដើម្បីប្រយោជន៍ជាតិពិតប្រាកដ
2025/05/30 08:34:12 pm
​វិមានក្រឹមឡាំងរំពឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងពិភាក្សា អំពីលក្ខខណ្ឌបទឈប់បាញ់ នៅអ៊ីស្តង់ប៊ុល
2025/05/30 08:15:40 pm
​មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាគាំទ្ររបបរាជានិយម នៅនេប៉ាល់
2025/05/30 08:14:53 pm
​អ៊ីរ៉ង់ហៅរបាយការណ៍ចារកម្មអូទ្រីស ស្ដីកម្មវិធីនុយក្លេអ៊ែរថា ជា «ព័ត៌មានក្លែងក្លាយ»
2025/05/30 07:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/30 01:32:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/29 09:45:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am