អាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណង ៣០០លានដុល្លារសម្រាប់អភិវឌ្ឍន៍​វិស័យ​អាទិភាព​នៅ​កម្ពុជា

2021/12/18 12:14:27 am        574

ភ្នំពេញ៖ កម្ពុជា-អាមេរិកគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ លើគម្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យសុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន ក្នុងរយៈពេល ៥ឆ្នាំ។

គម្រោងហិរញ្ញប្បទាននេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយកាលពីថ្ងៃទី១៦ ខែធ្នូ រវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា ​និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធមួយចំនួនរួមមាន ៖ ផល​ប៉ះពាល់នៃជំងឺកូវី៩-១៩, ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ បរិស្ថាន,កសិកម្ម,សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ាន​របស់​កម្ពុជា​ក្នុងឆ្នាំ២០២២ ។

ក្នុងជំនួបនេះ, ឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ​និង​វឌ្ឍនភាព​សម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ពិសេសការគ្រប់គ្រង​បាន​ល្អប្រសើរ​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងការសម្រេចតាមផែន​ការក្នុង​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅ និង​ធ្វើការ​ងារ​ក្នុង​ប្រទេសកម្ពុជា ។

ជាការឆ្លើយតបឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់​ចំពោះ​រដ្ឋាភិបាល និងប្រជាជនអាមេរិក ​ដែលបានផ្តល់ ​និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ​សម្រាប់វិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន ​និងអភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥ លានដុល្លារអាមេរិក ​និងវ៉ាក់សាំងកូវីដ-១៩ (Johnson & Johnson) ចំនួនប្រមាណ ១,០៦ លានដូស ដល់កម្ពុជា សម្រាប់គាំទ្រដល់វិធាន​ការ​ឆ្លើយតប​​នឹងជំងឺកូវី៥-១៩ ​និងវិធានការស្តារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm