អាមេរិកហៅការរិះគន់របស់ UN លើកិច្ចប្រឹងប្រែងផ្តល់ជំនួយ នៅហ្កាហ្សាថា ជាទង្វើ «ស្តង់ដារ២ អាក្រក់បំផុត»

2025/05/28 10:42:10 pm        70

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) បានពណ៌នាអង្គការសហប្រជាជាតិ (UN) និងក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនថា ជាប្រភេទក្រុមមានស្ដង់ដារ២ ពាក់ព័ន្ធនឹងការរិះគន់កិច្ចប្រឹងប្រែងផ្តល់ជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ខណៈបាននិយាយថា អាហារបានចូលដែនដីប៉ាឡេស្ទីនដោយជោគជ័យ។

ដោយហៅការរិះគន់នេះថា ជាទង្វើ «ស្តង់ដារ ២ អាក្រក់បំផុត» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានថា៖ «វាជារឿងគួរឲ្យសោកស្ដាយ ពីព្រោះនេះគឺបញ្ហាផ្តល់ជំនួយដល់តំបន់ហ្កាហ្សា ហើយស្រាប់តែមានការការតវ៉ាអំពីរបៀប ឬលក្ខណៈនៃអ្នកធ្វើកិច្ចការនោះ»។

លោកស្រីបានបន្ថែមថា៖ «រឿងពិត គឺជំនួយ និងស្បៀងអាហារ កំពុងធ្វើដំណើរទៅតំបន់ហ្កាហ្សា ក្នុងទំហំដ៏ធំ។ នៅពេលអ្នកមើលអាហារមានចំនួនដល់ទៅ ៨.០០០ប្រអប់ តើវានឹងដូចនឹងការទៅផ្សារទំនើប ឬការបើកបរឆ្លងកាត់ទិញទំនិញយ៉ាងដូចម្ដេច? ទេ វាមិនមែនបែបនោះឡើយ។ នេះគឺជាបរិយាកាសដ៏ស្មុគស្មាញ តែអ្វីដែលសំខាន់ ការងារកំពុងតែដំណើរការទៅ»។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅកាន់មជ្ឈមណ្ឌលចែកចាយជំនួយថ្មីមួយ កាលពីថ្ងៃអង្គារ ដោយមានការបាញ់ព្រមានពីកងទ័ពអ៊ីស្រាអែល។ ប៉ុន្មានថ្ងៃមុននេះ អ៊ីស្រាអែលបានអនុញ្ញាតឲ្យស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងទៀតចូលទៅក្នុងដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ក្រោយរារាំងជាង ២ខែ ហើយខណៈដែលការព្រមានកើនឡើង អំពីទុរ្ភិក្ស។

ក្រុមអង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា មូលនិធិមនុស្សធម៌ហ្កាហ្សាថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក ខ្វះអ្នកជំនាញ ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរបែបនេះ ដែលទាមទារច្រើនជាងការត្រឹមតែផ្តល់អាហារប្រអប់ ហើយការចែកចាយជំនួយចាំបាច់ត្រូវដាច់ដោយឡែកពីគ្នាយ៉ាងតឹងរ៉ឹងពីអ្នកបះបោរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm