ការនាំចេញ iPhone របស់ឥណ្ឌាទៅអាមេរិក កើនឡើង ៧៦% តែលោក Trump និងចិននឹងមិនបណ្ដោយឲ្យឡើងទៀតទេ

2025/05/28 10:47:22 pm        42

បើតាមការប៉ាន់ប្រមាណពីក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យាមួយ បង្ហាញថា ការនាំចេញទូរសព្ទ iPhone ពីប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៧៦ភាគរយ ក្នុងខែមេសា បើធៀបនឹងរយៈពេលដូចគ្នា។ ការកើនឡើងនេះកើតមានក្នុងពេលដែលក្រុមហ៊ុន Apple ពន្លឿនផែនការ «ផលិតនៅក្នុងប្រទេសឥណ្ឌា» របស់ខ្លួន ដែលអ្នកវិភាគលើកឡើងថា នឹងត្រូវជួបជាមួយវិធានការទប់ស្កាត់ពីប្រធានាធិបតី លោក Donald Trump និងទីក្រុងប៉េកាំង។

ទិន្នន័យពីស្ថាប័ន Canalys ដែលពេលនេះជាផ្នែកមួយនៃក្រុមហ៊ុន Omdia បានបង្ហាញថា ទូរសព្ទ iPhone របស់សហរដ្ឋអាមេរិក ដែលត្រូវបានដឹកជញ្ជូនពីឥណ្ឌា ក្នុងខែមេសា ឡើងដល់ចំនួនប្រហែល ៣.០០០.០០០គ្រឿង។ ចំនួននោះគឺជាផ្ទុយស្រឡះពីការនាំចេញពីប្រទេសចិន ក្នុងរយៈពេលដូចគ្នា ដែលបានធ្លាក់ចុះប្រហែល ៧៦ភាគរយ ធៀបនឹងឆ្នាំមុន ដោយមកនៅត្រឹមតែ ៩០០.០០០គ្រឿងប៉ុណ្ណោះ។

យោងតាមអ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Omdia (លោក Le Xuan Chiew) បានឲ្យដឹងថា តួលេខខែមេសា បង្ហាញពីវិធានការខ្លាំងក្លាដែលក្រុមហ៊ុន Apple បានអនុវត្ត ដើម្បីសម្របទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសចិន ជាទីដែលក្រុមហ៊ុម Apple ផលិតទូរសព្ទ iPhone ភាគច្រើនរបស់ខ្លួន។

បើយោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Omdia បានឲ្យដឹងថា ឥណ្ឌាក៏បានវ៉ាដាច់ប្រទេសចិនផងដែរ ក្នុងការនាំចេញ iPhone ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែមីនា។ ការកើនឡើងនេះ បានកើតឡើងមុនការអះអាងដំបូងរបស់លោក Trump នូវការដាក់ចេញ «ពន្ធបដិការ» កាលពីថ្ងៃទី២ ខែមេសា។ ហើយបើយោងតាមលោក Chiew បានឲ្យដឹងថា បរិមាណនៃការដឹកជញ្ជូននៅក្នុងខែនោះ គឺខ្ពស់ខុសធម្មតា ហើយហាក់ដូចជាដោយសារតែការស្តុករបស់ក្រុមហ៊ុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm