Financial Times៖ អាមេរិករារាំងការជំរុញរបស់ G7 ក្នុងការរឹតបន្តឹងតម្លៃប្រេងរបស់រុស្ស៊ី

2025/05/28 10:58:37 pm        47

ដោយដកស្រង់សម្តីមន្ត្រី ៣រូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងដែលដឹងអំពីកិច្ចពិភាក្សានេះ សារព័ត៌មាន Financial Times កាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) បានរាយការណ៍ថា សហរដ្ឋអាមេរិក បានប្រឆាំងនឹងកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ដើម្បីកំណត់តម្លៃឲ្យនៅ ៦០ដុល្លារ ក្នុងមួយបារ៉ែល លើការនាំចេញប្រេងរបស់រុស្ស៊ី អំឡុងកិច្ចប្រជុំកាលពីសប្តាហ៍មុនរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ។

តម្លៃកំណត់ដែលត្រូវបានណែនាំដោយ G7 និងសហភាពអឺរ៉ុប (EU) ក្នុងខែធ្នូ ឆ្នាំ២០២២ បានហាមឃាត់ដល់ក្រុមហ៊ុនលោកខាងលិចមិនឲ្យដឹកជញ្ជូន មិនឲ្យធានា ឬមិនឲ្យផ្តល់ការគាំទ្រសេវាផ្សេងទៀត ចំពោះប្រេងរបស់រុស្ស៊ីដែលលក់លើសពី ៦០ដុល្លារ ក្នុងមួយបារ៉ែល។ យន្តការនេះត្រូវបានរៀបចំឡើង ដើម្បីកម្រិតសមត្ថភាពរបស់វិមានក្រឹមឡាំង ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននេះ បានឲ្យដឹងថា កាណាដា ដែលដឹកនាំ G7 បានស្នើរួមបញ្ចូលទាំងភាសានៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំ ដែលនឹងអំពាវនាវឲ្យមានការរឹតបន្តឹងលើតម្លៃមានស្រាប់។

ចំណាត់ការនេះ ទទួលបានការគាំទ្រពី EU និងសមាជិក G7 ដែលមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស។ តែទោះជាយ៉ាងណាក្ដី សំណើនេះត្រូវបានទម្លាក់ចោលបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បើតាមសេចក្តីរាយការណ៍ បានបដិសេធមិនគាំទ្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm