កងកម្លាំងអ៊ីស្រាអែល វាយឆ្មក់លើក្រុមហ៊ុនប្តូរប្រាក់ជាច្រើន នៅតំបន់វេសបែង

2025/05/28 11:02:54 pm        41

កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំមួយទៅលើក្រុមហ៊ុនប្តូរប្រាក់ នៅ តំបន់វេសបែង (West Bank) ជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានពិពណ៌នាថា ជាផ្នែកនៃយុទ្ធនាការមួយ ដើម្បីរារាំងបណ្តាញហិរញ្ញវត្ថុ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមបក្ខពួក  ប៉ាឡេស្ទីន។

យោងតាមប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា ការវាយឆ្មក់ទាំងនោះ បានធ្វើឡើង នៅក្នុងទីក្រុងរ៉ាម៉ាឡា (Ramallah), Nablus, Hebron, Tubas, Tulkarm, Jenin, Bethlehem និង Qalqilya ក្នុងអំឡុងពេលដែលកងកម្លាំងអ៊ីស្រាអែលវាយប្រហារលើក្រុមហ៊ុនប្តូរប្រាក់ ចាប់ខ្លួនម្ចាស់ហាងជាច្រើននាក់ និងរឹបអូសបានរាប់លានសេកែល។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុង Ramallah បាននិយាយថា នៅទីក្រុង Nablus លោក Mahmoud al-Kharaz អាយុ ៣២ឆ្នាំ បានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ចំក ដោយកងកម្លាំងអ៊ីស្រាអែល។

អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៩នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង ហើយ ១៥នាក់ផ្សេងទៀត បានរងការឈឺចាប់ពីការស្រូបឧស្ម័នបង្ហូរទឹកភ្នែក ក្នុងអំឡុងពេលវាយឆ្មក់លើទីក្រុង Nablus។

យោធាអ៊ីស្រាអែល មិនបានចេញការអត្ថាធិប្បាយជាផ្លូវការអំពីការវាយឆ្មក់នោះទេ។ ទោះយ៉ាងណាក៏ដោយ វិទ្យុអ៊ីស្រាអែល Kan បានរាយការណ៍ពីប្រតិបត្តិការរបស់អ៊ីស្រាអែល នៅទូទាំងតំបន់វេសបែង ប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ «អំពើភេរវកម្ម»។

អ៊ីស្រាអែលបានចោទប្រកាន់ហាងប្តូរប្រាក់ថា បានសម្របសម្រួលការផ្ទេរប្រាក់ទៅឲ្យក្រុមបក្ខពួកប៉ាឡេ  ស្ទីន រួមទាំងក្រុមហាម៉ាស ដែលជាការចោទប្រកាន់មួយ ត្រូវបានបដិសេធដោយម្ចាស់អាជីវកម្ម ដែលបានអះអាងថា ពួកគេគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm