សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគាំទ្រកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនថាមពលអាមេ រិក ជាមួយតំបន់ស្វយ័តឃើដរបស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាកដាដ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួកគេ។
នាយករដ្ឋមន្ត្រីប្រចាំតំបន់លោក Masrour Barzani បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែលក្នុងនោះ លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio កាលពីថ្ងៃសុក្រ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអ្នកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងកិច្ចប្រជុំរបស់ខ្លួន លោក Rubio «សរសើរ» កិច្ចព្រមព្រៀងជាមួយបណ្តាក្រុមហ៊ុនអាមេរិក។
អ្នកស្រីបាននិយាយថា៖«យើងលើកទឹកចិត្តទីក្រុងបាដាដ និងទីក្រុងអ៊ីប៊ីល (Irbil) ឲ្យធ្វើការរួមគ្នា ដើម្បីពង្រីកផលិតកម្មឧស្ម័នក្នុងស្រុកឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ភាពជាដៃគូសេដ្ឋកិច្ចទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ទាំងប្រជាជនអាមេរិក និងអ៊ីរ៉ាក់ និងជួប្រទេសនេះ ឆ្ពោះទៅរកឯករាជ្យភាពថាមពល»។
